នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីខ្លឹមសារនៃការតាំងពិព័រណ៍វប្បធម៌នៅពិព័រណ៍ការពារជាតិ​អន្តរជាតិវៀតណាមឆ្នាំ២០២៤។ ខ្លឹមសាររួមមាន៖ ការបង្ហាញ និងណែនាំអំពីវប្បធម៌ប្រទេសជាតិ និងប្រជាជនវៀតណាម រួមផ្សំនឹងប្រពៃណីប្រវត្តិសាស្ត្ររបស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូពិភាក្សាអំពីខ្លឹមសារនៃការរៀបចំដាក់តាំងលំហវប្បធម៌ក្នុងពិព័រណ៌

ផ្សព្វផ្សាយណែនាំរូបភាព ឯកសារ និងវត្ថុ ដែលបង្ហាញអត្តសញ្ញាណវប្បធម៌វៀតណាម។ វត្ថុ គំរូ  និងប្រព័ន្ធជញ្ជាំងវីដេអូ បង្ហាញវីដេអូ និងរូបភាពឯកសារផ្សព្វផ្សាយ​អំពីប្រពៃណី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលេចធ្លោនៃដំណើរការកសាង ប្រយុទ្ធ និងការរីកលូតលាស់របស់កងទ័ពប្រជាជនវៀតណាម និងផ្សព្វផ្សាយ​អំពីសមិទ្ធផលលេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមក្នុងយុគសម័យថ្មី បង្ហាញសមិទ្ធផលលេចធ្លោក្នុងការកសាងកងទ័ពមានរបៀបរៀបរយ ចំណាន និងទំនើបកម្ម បង្ហាញការហ្វឹកហ្វឺនត្រៀមប្រយុទ្ធ ការធានាភស្តុភារ បច្ចេកទេស ការងារចលនាមហាជន ការជួយសង្គ្រោះ ការជួយប្រជាជនទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ការទប់ស្កាត់​ជំងឺរាតត្បាត ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការអនុវត្តការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើការពារជាតិ និងជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ​ Duy Hoan