ដោយមានសកម្មភាពជាក់ស្តែងជាច្រើន កម្មវិធីនេះបានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងនាយទាហានវ័យក្មេងនៃកងទ័ពរបស់ប្រទេសទាំងពីរនិយាយដោយឡែក និងរវាងសកងទ័ពនៃប្រទេសទាំងពីរនិយាយរួម។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមទៅទស្សនានៅសាលារថក្រោះរថពាសដែក

ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនា និងធ្វើការនៅបណ្ឌិតសភាការពារជាតិឥណ្ឌា និងសាលាបណ្តុះបណ្តាលកងកម្លាំងវិស្វកម្ម និងវិស្វករយោធានៅទីក្រុង Pune និងសាលាហ្វឹកហ្វឺនចារកម្មយោធា និងសាលារថក្រោះរថពាសដែក។ល។

ក្នុងសកម្មភាពទាំងនេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម បានពិភាក្សាជាមួយភាគីឥណ្ឌាអំពីបញ្ហា​ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដោយផ្តោតលើការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងកងទ័ព និងតួនាទីរបស់យុវវ័យនៃកងទ័ពក្នុងការការពារជាតិ និងការដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី...

ជោគជ័យនៃកម្មវិធីជំនួបប្រាស្រ័យលើកនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ភាគីទាំងពីរបន្តការផ្លាស់ថ្មីនូវខ្លឹមសារ និងទម្រង់​នៅក្នុងជំនួបប្រាស្រ័យបន្ទាប់ទៀត។

កម្មវិធីជំនួបប្រាស្រ័យនាយទាហានវ័យក្មេងរវាងកងទ័ពវៀតណាម និងឥណ្ឌា គឺជាសកម្មភាពដ៏មានប្រយោជន៍ ជួយឲ្យជំនាន់​ក្រោយ​នៃកងទ័ពទាំងពីរមានឱកាសយល់កាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងប្រពៃណីល្អរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ តាមរយៈនោះ លើកកម្ពស់មនសិការយល់ដឹងក្នុងការអភិរក្ស និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh