តាមនោះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនា និងធ្វើការនៅសាលាបណ្តុះបណ្តាលកងវិស្វកម្ម និងវិស្វករយោធានៅទីក្រុង Pune រដ្ឋ Maharashtra។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាមស្តាប់ការណែនាំអំពីសកម្មភាពរបស់សាលាបណ្តុះបណ្តាលកងវិស្វកម្ម និងវិស្វករយោធានៅទីក្រុង Pune

នៅក្នុងជំនួប គណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាមត្រូវបានស្តាប់ការណែនាំអំពីដំណើរការកសាង និងអភិវឌ្ឍន៍ពីឆ្នាំ ១៩៤៣ ដល់បច្ចុប្បន្ន ព្រមទាំងទម្រង់បណ្តុះបណ្តាល និងហ្វឹកហាត់របស់សាលាផងដែរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកភាពស្រដៀងគ្នា និងភាពខុសគ្នាក្នុងការហ្វឹកហាត់ និងលើកកំពស់តួនាទីរបស់នាយទាហានវ័យក្មេងក្នុងការកសាងកងទ័ព ដោយហេតុនេះបង្កើនការយល់ដឹងរវាងយុវជនយោធានៃប្រទេសទាំងពីរ។

គណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាមសង្ឃឹមថា ដោយឈរលើកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក សាលានឹងមានអាហារូបករណ៍បន្ថែមទៀតសម្រាប់នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលរវាងកងទ័ពនៃប្រទេសទាំងពីរ។ តំណាងសាលាបានអះអាងថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិក្ខាកាមវៀតណាមមកសិក្សានៅទីនេះ៕

បកប្រែដោយ Huyen Trang