ក្នុងជំនួប លោកវរសេនីយ៍ឯកបំរុង Nguyen Anh Thai ស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងអាកាសថៃបានមកសួរសុខទុក្ខ និងផ្លាស់ប្ដូរនៅកងវរសេនាធំ ហើយជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ​។

leftcenterrightdel
លោកវរសេនីយ៍ទោ Rattapon Liamkaew ប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មេបញ្ជាការកងវរសេនាធំកាំជ្រួចលេខ ២៨២

ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង លោកវរសេនីយ៍ឯកបំរុង Nguyen Anh Thai បានស្នើឲ្យភាគីទាំងពីរពង្រីកភាពស្វាហាប់របស់យុវវ័យក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ ភាគីទាំងពីរនឹងចែករំលែកសកម្មភាពបង្វឹកបង្ហាត់… ចូលរួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពប្រកបដោយនិរន្តរភាពនាពេលខាងមុខ។

ថ្លែងក្នុងជំនួបនេះ លោកវរសេនីយ៍ទោ Rattapon Liamkaew បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំ និងមេបញ្ជាការកងវរសេនាធំកាំជ្រួចលេខ ២៨២ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូនឹងទទួលបានជោគជ័យ រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាសនិយាយដោយឡែក និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួមឲ្យកាន់តែរីក​ចម្រើន៕

បកប្រែដោយ Thuy Anh