តបតាមការអញ្ជើញរបស់ក្រសួងកងទ័ពនៃសាធារណរដ្ឋបារាំង គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមពិព័រណ៌អាវុធកងទ័ពជើងគោក Eurosatory ដែលប្រារព្ធឡើងនៅសាធារណរដ្ឋបារាំងពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Phung Si Tan ទៅទស្សនាកន្លែងតាំងបង្ហាញផលិតផលរបស់សហគ្រាស និងក្រុមហ៊ុន​សាជីវកម្មឧស្សាហកម្មការពារជាតិបារាំង

នៅពិព័រណ៍ Eurosatory ក្រៅពីការទស្សនាស្តង់ និងកន្លែងតាំងបង្ហាញផលិតផលរបស់សហគ្រាស និងក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មការពារជាតិ លោកឧត្តមសេនីយ៍ឯក Phung Si Tan និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញ​ចូលរួមពិធីលៀងសាយភោជន៍របស់គណៈកម្មការរៀប​ចំ ដែលរៀបចំដោយលោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងកងទ័ព នៃសាធារណរដ្ឋបារាំង  អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ត្រី Stéphane Richou នាយរងសេនាធិការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃកងទ័ពជើងគោកបារាំង និងជួបពិភាក្សានៅខាងក្រៅជាមួយលោកឧត្តមសេនីយ៍ទោ Eric Peltier ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ/សេនាធិការដ្ឋានចម្រុះ និងជួបជាមួយលោកឧត្តមសេនីយ៍ត្រី Caroline Salahun នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក/ទីភ្នាក់ងារសព្វាវុធនៃក្រសួងកងទ័ពបារាំង។

នៅក្នុងជំនួបទាំងនេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម និងតំណាងបារាំង បានចែករំលែកអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំង នាពេលថ្មីៗនេះ ដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរបានយកចិត្តទុកដាក់ជម្រុញ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទិសដៅជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យមួយចំនួនដូចជា ការបណ្តុះបណ្តាល ពេទ្យ​យោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងឧស្សាហកម្មការពារជាតិ៕

បកប្រែដោយ Duy Hoan