ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា បក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជននៃប្រទេសចិន ហើយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី Huang Dunshun

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមកនេះ គឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងវៀតណាម - ចិន ដែលត្រូវបានភាគីទាំងពីរជម្រុញ ហើយសម្រេចបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យជាច្រើន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការស្រាវជ្រាវវិទ្យាសាស្ត្រ...

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងសាកលវិទ្យាល័យការពារជាតិរបស់ប្រទេសចិន ដែលបានរៀបចំវគ្គស្រាវជ្រាវ និងបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់នាយទាហានជាន់ខ្ពស់វៀតណាមចំនួន ២៥ នាក់ (ខែតុលា ឆ្នាំ ២០២៣)។ ទន្ទឹមនឹងនោះ លោកបានចាត់ទុកថា ការដែលសាកលវិទ្យាល័យការពារជាតិចិនបញ្ជូនគណៈប្រតិភូកម្មាភិបាល និងសិក្ខាកាមទៅទស្សនកិច្ចនៅវៀតណាម បង្ហាញចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងភាគីទាំងពីរ។ លោកអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រការផ្លាស់ប្តូរបទពិសោធន៍រវាងបណ្ឌិសភា និងសាលាយោធានៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានមានបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សា និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងប្រពៃណីមិត្តភាពដ៏មានតម្លៃរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរឲ្យឡើងកំពស់ថ្មី លើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ត្រី Huang Dunshun បានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេវេលាទទួលជួប និងថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាម របស់គណៈប្រតិភូកម្មាភិបាល និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងនោះ លោកបានជូនដំណឹងជាមួយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូ និងបណ្ឌិតសភាការពារជាតិវៀតណាម។ ភាគីទាំងពីរចាត់ទុកថា នាពេលខាងមុខ គប្បីបន្តជម្រុញការផ្លាស់ប្តូររវាងនាយទាហាន និងសិក្ខាកាមនៃបណ្ឌិតសភា និងសាលារបស់កងទ័ពទាំងពីរ តាមរយៈនោះ ចូលរួមចំណែកដល់ការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh