គណៈប្រតិភូបានទៅទស្សនាសាលា Yu Cai និងផ្ទះអនុស្សាវរីយ៍សាលាវៀតណាម របស់សាកលវិទ្យាល័យគរុកោសល្យ Guangxi ដែលជាកន្លែងមួយបណ្តុះបណ្តាលកូនចៅរបស់កម្មាភិបាលវៀតណាម។ នេះជាកន្លែងតាំងបង្ហាញវត្ថុបុរាណ និងឯកសារដ៏មានតម្លៃ ដែលជាភស្តុតាងរស់រវើកនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-ចិន។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងតំណាងកងទ័ពចិន សាកលវិទ្យាល័យគរុកោសល្យ Guangxi និងនិស្សិតវៀតណាម

បន្ទាប់មក គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងសាកលវិទ្យាល័យគរុកោសល្យ Guangxi បានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ “បន្តចំណងមិត្តភាព ឆ្ពោះទៅមុខជាមួយគ្នា”។ ក្នុងបរិយាកាសបើកចំហ និងស្មោះត្រង់ គណៈប្រតិភូនៃភាគីទាំងពីរបានសម្តែងនូវបំណងចង់រួមវិភាគទានក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាពូនជ្រំទំនាក់ទំនងវៀតណាម-ចិន ទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើការស្រាវជ្រាវ និងផ្លាស់ថ្មីសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែសម្បូរបែប៕

បកប្រែដោយ Huyen Trang