នាព្រឹកថ្ងៃទី១៤ មិថុនា លោកវរសេនីយ៍ឯក Zhutingchuan ប្រធានការិយាល័យស្រាវជ្រាវការងារនយោបាយយោធា វិទ្យាស្ថានវិទ្យាសាស្ត្រយោធាចិន​ បានអញ្ជើញមកដល់ច្រកទ្វារព្រំដែនមិត្តភាព Guan (Guangxi ប្រទេសចិន) ដើម្បីទទួលស្វាគមន៍​គណៈប្រតិភូ។

នារសៀលថ្ងៃដដែល គណៈប្រតិភូបានអញ្ជើញទៅទស្សនាតំបន់រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាកន្លែងដាក់តាំងរូបថត ឯកសារ និងវត្ថុជាច្រើនអំពីលោកប្រធានហូជីមិញ  និងជាសក្ខីភាពសម្រាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង​ចិនក្នុងប្រវត្តិសាស្ត្រតស៊ូដណ្ដើមឯករាជ្យ និងសេរីភាពនៃប្រទេសជាតិទាំងពីរ ព្រមទាំងអញ្ជើញទៅទស្សនាតំបន់កុបកម្ម  Longzhou ស្រុក Longzhou ខេត្ត Guangxi ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Zhangjiahong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម

នាយប់ថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី Zhangjiahong អនុប្រធាននយោបាយនៃយោធភូមិភាគ Guangxi កងទ័ពរំដោះប្រជាជនចិនបានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនដល់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជន​វៀតណាម។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមនឹងចូលជួបសម្តែងការគួរសមជា​មួយ​ថ្នាក់ដឹកនាំនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចិន​ និងចូលរួមជំនួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ; អញ្ជើញទៅទស្សនាអង្គភាពមួយចំនួននៃកងទ័ពរំដោះប្រជាជនចិន និងទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋាននៅប្រទេសចិន...

កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-ចិន គឺជាសកម្មភាពបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ ផ្សព្វផ្សាយនិងអប់រំនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរលើការថែរក្សា និងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន និងទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃ​ប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep