នាព្រឹកថ្ងៃទី១៧ ខែមិថុនា ពិព័រណ៍ Eurosatory ត្រូវបានបើកនៅតំបន់ពិព័រណ៍ Villepinte ភាគខាងជើងទីក្រុងប៉ារីស។ Eurosatory ត្រូវបានប្រារព្ធឡើងរៀងរាល់ ២ ឆ្នាំម្តងហើយជាការតាំងពិព័រណ៍អាវុធ និងឧបករណ៍យោធារបស់កងទ័ពជើងគោកដ៏ធំ ដោយមានការចូលរួមពីសហគ្រាសការពារជាតិឈានមុខគេរបស់ពិភពលោក។ ពិព័រណ៍ឆ្នាំ ២០២៤ មានស្តង់ចំនួន ២០០០ ស្តង់ មកពីប្រទេសចំនួន ៦២ ភ្ញៀវទេសចរចំនួន ៦២,០០០ នាក់មកពីប្រទេសចំនួន ១៥០ និងគណៈប្រតិភូផ្លូវការចំនួន ២៥០ មកពីប្រទេសចំនួន ៩៦។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ទស្សនាស្តង់នានានៅឯពិព័រណ៍អាវុធ និងឧបករណ៍យោធារបស់កងទ័ពជើងគោក Eurosatory

ចាប់ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន តាមការអញ្ជើញរបស់គណៈកម្មការរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ ក្រសួងការពារប្រទេសវៀតណាមបានចាត់តាំងគណៈប្រតិភូទៅចូលរួម ដើម្បីសិក្សាអំពីបច្ចេកវិទ្យាថ្មី ធ្វើបច្ចុប្បន្នភាពភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងនិន្នាការអភិវឌ្ឍឧបករណ៍របស់កងទ័ពជើងគោកនៃបណ្តាប្រទេស ក៏ដូចជាការលើកកម្ពស់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។

បន្ទាប់ពីពិធីបើកការតាំងពិព័រណ៍ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនាស្តង់ និងកន្លែងតាំងបង្ហាញផលិតផលរបស់អង្គភាពអាជីវកម្ម និងសាជីវកម្មឧស្សាហកម្មការពារជាតិមួយចំនួន។

ក្នុងឱកាសនេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមក៏បានចូលរួមសកម្មភាពទទួលភ្ញៀវ ជួបសម្តែងការគួរសមជាមួយតំណាងថ្នាក់ដឹកនាំនៃសេនាធិការដ្ឋានកងទ័ពជើងគោក និងទីភ្នាក់ងារសព្វាវុធ ក្រសួងការពារជាតិបារាំង៕

បកប្រែដោយ Huyen Trang