អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩  ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៩ ដោយឈរជើង និងបំពេញការងារនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងជាពិសេសតំបន់ជួបការលំបាក ដែលមានព្រំដែនជាង ២៨០ គីឡូម៉ែត្រជាមួយប្រទេសចិន និងឡាវ។ ភូមិសាស្រ្តតំបន់ព្រៃភ្នំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនទាន់អភិវឌ្ឍ អត្រាគ្រួសារក្រីក្រដែលជាជនជាតិភាគតិចមានកម្រិតខ្ពស់ ប្រជាជនទទួលបានការអប់រំទាប ហើយជីវភាពរស់នៅប្រឈមនឹងការលំបាកជាច្រើន។ ដោយយល់យ៉ាងច្បាស់ពីលក្ខណៈនៃស្ថានភាព មុខងារ ភារកិច្ច និងយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃតំបន់ព្រំដែនភាគពាយ័ព្យដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពបានអនុវត្តគោលនយោបាយស្របគ្នា និងម៉ឺងម៉ាត់នូវរាល់គោលនយោបាយ ដំណោះស្រាយ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព ដោយរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចជាមួយវិស័យការពារជាតិ និងសម្រេចបាននូវលទ្ធផលដ៏ទូលំទូលាយក្នុងគ្រប់ទិដ្ឋភាពនៃការងារ។

leftcenterrightdel
កម្មាភិបាលអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ផ្តល់គោពូជជូនគ្រួសារក្រីក្រ

ក្នុងនោះការឃោសនា ការចលនាមហាជន និងការកសាងមូលដ្ឋាននយោបាយ ត្រូវបានយកចិត្តទុកដាក់។ រាល់គំរូ និងវិធីសាស្រ្តធ្វើប្រកបដោយភាពច្នៃប្រឌិត ជាក់ស្តែង សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រជាជន។ ការផ្តល់ប្រឹក្សា ការដឹកនាំ និងការរៀបចំផលិតកម្ម និងអាជីវកម្មរបស់បណ្តាក្រុមការងារ រោងចក្រ... សម្រេចបាននូវគុណភាពខ្ពស់កាន់តែខ្លាំងឡើង តែងតែបំពេញ និងសម្រេចបានលើសពីគោលដៅ និងភារកិច្ចដែលបានកំណត់។

ជាមួយនឹងបាវចនា "ឆ្ពោះទៅមូលដ្ឋាន" ជារៀងរាល់ឆ្នាំ កម្មាភិបាល បុគ្គលិក និងបញ្ញវន្តស្ម័គ្រចិត្តវ័យក្មេងរបស់អង្គភាព តែងតែសកម្ម ជំនះរាល់ការលំបាក ផ្លាស់ថ្មី មានភាពច្នៃប្រឌិតក្នុងការរៀបចំ និងអនុវត្តការងារ។ ខ្ជាប់ខ្ជួនឱ្យនៅជិតជាមួយប្រជាជន ខ្ជាប់ស្អិតរមួតជាមួយភូមិ ហូបជុំគ្នា រស់នៅជាមួយ ធ្វើការជាមួយ និងនិយាយភាសាជនជាតិភាគតិច ចលនាឃោសនាដល់ប្រជាជនឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ការណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្ម ក្នុងការកសាងផែនមហាសាមគ្គីជាតិដ៏អស្ចារ្យ។ គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់អង្គភាពបានចាត់ចែង ការងារជាក់លាក់ដោយផ្តោតជាពិសេសលើតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់ជនជាតិភាគតិច...

leftcenterrightdel
កម្មាភិបាលអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ជួយណែនាំប្រជាជនរបៀបដាំស្រូវ

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដោយមានប្រភពថវិការបស់អង្គភាព និងការខិតខំប្រឹងប្រែងរួមគ្នារបស់កងទ័ព អង្គភាពលេខ៣៧៩ បានកសាង និងចម្លងគម្រោងដោយជោគជ័យ នូវគំរូនៃការចិញ្ចឹមសត្វ និងដាំដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនក្នុងការទស្សនា សិក្សា និងធ្វើតាម។ អង្គភាពបានជួយឧបត្ថម្ភយ៉ាងសកម្ម និងបែងចែកសម្ភារៈ កូនឈើ និងពូជសត្វដល់ភូមិចំនួន ៤១ ក្នុងឃុំចំនួន ២១ ដោយចំណាយថវិកាសរុបចំនួន ២២.៥ ពាន់លានដុង; សម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីជ្រើសរើស សាងសង់ និងបង្កើតគំរូ ៩ នៃការតភ្ជាប់គ្រួសារជាមួយគ្រួសារក្នុងការធ្វើសេដ្ឋកិច្ចពូកែ និងលេចធ្លោ ដើម្បីណែនាំទស្សនា សិក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងតំបន់។

អស់រយៈពេលជាង ២៥ ឆ្នាំនៃការរស់នៅជាប់នឹងតំបន់ភាគខាងលិចបំផុតនៃប្រទេស ដោយបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ មិនថានៅទីណា មិនថាធ្វើកិច្ចការអ្វីក៏ដោយ កម្មាភិបាល បុគ្គលិក និងកងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩  តែងតែបំពេញ និងសម្រេចភារកិច្ចដោយជោគជ័យ ក្លាយជាកម្លាំងនយោបាយដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្ស អាជ្ញាធរដែនដី និងប្រជាជនគ្រប់ជនជាតិនៅតំបន់ការពារសេដ្ឋកិច្ច Muong Cha។ រាល់សកម្មភាពជាក់ស្តែង ទំនួលខុសត្រូវ និងក្តីស្រឡាញ់របស់អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង “ប្រៀបទឹកចិត្តប្រជាជន” ដ៏រឹងមាំ កសាងតំបន់សេដ្ឋកិច្ច និងការពារជាតិ Muong Cha ឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងសមិទ្ធផលរបស់ខ្លួនដែលបានសម្រេច អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អង្គភាពលេខ៣៧៩ តែងតែត្រូវបានក្រសួងការពារប្រទេស បញ្ជាការដ្ឋានយោធភូមិភាគទី២ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានទទួលស្គាល់ និងវាយតំលៃខ្ពស់។ នៅឆ្នាំ ២០២៤ អង្គភាពត្រូវបានទទួលមេដាយការពារមាតុភូមិថ្នាក់លេខមួយដោយប្រធានរដ្ឋ៕

បកប្រែដោយ Minh Trung