ដោយអនុវត្តផែនការរបស់ក្រសួងការពារប្រទេស ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិតសភាពេទ្យយោធាវៀតណាម បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់កម្មាភិបាល និងសិក្ខាកាមនៃបណ្ឌិតសភាពេទ្យយោធាឡាវ លើជំនាញផ្ដល់ព័ត៌មានអំពីវិទ្យាសាស្រ្តយោធា ការងារគ្រប់គ្រងវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ការប្រឡង ការផ្លាស់ប្តូរជំនាញនិងបទពិសោធន៍ក្នុងការបង្រៀនអំពីការដឹកនាំនៅពេទ្យយោធា។ល។

leftcenterrightdel
ថ្នាក់ដឹកនាំបណ្ឌិតសភាពេទ្យយោធាវៀតណាមប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល និងវត្ថុអនុស្សាវរីយ៍ដល់កម្មាភិបាល និងសិក្ខាកាមនៃបណ្ឌិតសភាពេទ្យយោធាឡាវ

ថ្លែងមតិក្នុងសន្និសីទ លោកឧត្តមសេនីយ៍ទោ Nguyen Xuan Kien បានសង្កត់ធ្ងន់ថា បណ្ឌិតសភាពេទ្យយោធាវៀតណាមបានបណ្តុះបណ្តាលអ្នកជំនាញ និងសិក្ខាកាមជាច្រើនសម្រាប់ប្រទេសឡាវ។ បន្ទាប់ពីបញ្ចប់ការសិក្សា សិក្ខាកាមទាំងឡាយបានត្រឡប់មកប្រទេសវិញ ហើយអនុវត្តឲ្យបានល្អនូវចំណេះដឹងដែលរៀននៅវៀតណាម ចូលរួមចំណែកកសាងនិងអភិវឌ្ឍផ្នែកពេទ្យយោធា និងកសាងប្រទេសឡាវ។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាពេទ្យយោធាវៀតណាមនិងបណ្ឌិតសភាពេទ្យយោធាឡាវ នាពេលកន្លងមកនេះ បានរួមចំណែកពង្រីកចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងផ្នែកពេទ្យយោធាទាំងពីរ ព្រមទាំងបើកចេញនូវទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមចំណែកលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលកម្មាភិបាលផ្នែកពេទ្យយោធា ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុថែទាំសុខភាពរបស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong