leftcenterrightdel
លោកវរសេនីយ៍ឯក Hoang Huu Quy ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល

យោងតាមលោកវរសេនីយ៍ឯក Hoang Huu Quy អនុប្រធានតុលាការយោធាមជ្ឈិមបានឲ្យដឹងថា ក្នុងរយៈពេលមួយខែ នាយទាហាននៃតុលាការយោធារបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងផ្លាស់ប្តូរចំណេះដឹងផ្នែកច្បាប់ និងបទពិសោធន៍ក្នុងការរៀបចំ និងប្រតិបត្តិការនៃតុលាការយោធាវៀតណាម។ ក្នុងវគ្គបណ្តុះបណ្តាល ភាគីវៀតណាមក៏ស្រាវជ្រាវ និងរៀនសូត្របទពិសោធន៍ល្អៗពីភាគីឡាវ ដើម្បីបំពេញបន្ថែមលើទ្រឹស្តី និងសកម្មភាពជាក់ស្តែងរបស់ខ្លួន។

*នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ អយ្យការយោធាមជ្ឈិមបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការអយ្យការយោធាសម្រាប់នាយទាហាននៃអយ្យការយោធារបស់កងទ័ពប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong ប្រធានអយ្យការយោធាមជ្ឈិមបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ ក្នុងអំឡុងពេលបណ្ដុះបណ្ដាលរយៈពេលមួយខែ នាយទាហាននៃកងទ័ពប្រជាជនឡាវនឹងស្វែងយល់អំពីបញ្ហាច្បាប់ដែលអយ្យការយោធាមជ្ឈិមវៀតណាម កំពុងអនុវត្ត និងបទពិសោធន៍ក្នុងការបំពេញភារកិច្ច។ លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong សង្ឃឹមថា នាយទាហានរបស់កងទ័ពប្រជាជនឡាវនឹងផ្លាស់ប្តូរ ដើម្បីឲ្យភាគីទាំងពីរដកបទពិសោធន៍ អភិវឌ្ឍកងទ័ព និងប្រទេសរបស់ខ្លួន។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្មៀន និងបណ្ណសារថតរូបជាមួយគ្នា

*នាថ្ងៃទី ១ ខែកក្កដាដដែល នៅទីក្រុងហាណូយ ខុទ្ទកាល័យក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្មៀន និងបណ្ណសារជូនកម្មាភិបាល និងបុគ្គលិកនៃក្រសួងការពារជាតិឡាវឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការបក្សយោធាមជ្ឈិម ខុទ្ទកាល័យក្រសួងការពារប្រទេស បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏ស្មោះត្រង់ និងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានកម្មាភិបាល និងបុគ្គលិកក្រសួងការពារជាតិឡាវចំនួន ២០ នាក់។ ក្នុងអំឡុងពេលបណ្តុះបណ្តាលនៅប្រទេសវៀតណាម កម្មាភិបាល និងបុគ្គលិកនៃក្រសួងការពារជាតិឡាវនឹងទទួលចំណេះដឹងជាមូលដ្ឋានអំពីការងារស្មៀន និងបណ្ណសារ។ ទន្ទឹមនឹងនោះ ស្រាវជ្រាវអំពីការធ្វើឌីជីថលូបនីយកម្មឯកសារ រៀនពីបទពិសោធន៍អំពីកិច្ចការស្មៀន និងបណ្ណសារនៅបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បទពិសោធន៍ខ្លះក្នុងការប្រមូល និងគ្រប់គ្រងឯកសារដែលរក្សាទុកនៅមជ្ឈមណ្ឌលទិន្នន័យក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel)។ល៕

បកប្រែដោយ Thuy Anh