leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ កំពុងត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរទទួលស្គាល់ថាជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរតទៅទៀត។ ដោយឈរលើមូលដ្ឋាននៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានជំរុញឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh

រីឯលោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវ ក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានថ្លែងអំណរគុណ និងសម្តែងនូវគោលបំណងថា វៀតណាមបន្តគាំទ្រឡាវក្នុងការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រួមជាមួយលោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh និងប្រតិភូក្នុងជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សា និងរឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក ផ្តោតលើវិស័យសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ការបូកសរុបលទ្ធផលអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាម-ឡាវ ដំណាក់កាល ២០២០-២០២៤ និងការចុះហត្ថលេខាលើពិធីសារថ្មីដំណាក់កាល ២០២៥-២០២៩។ល។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះឡាវក្នុងការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទក្នុងក្របខ័ណ្ឌអាស៊ាន។ លោកក៏បានអះអាងដែរថា វៀតណាមជានិច្ចកាលគាំទ្រឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang