ថ្លែងមតិក្នុងពិធី លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម បានបញ្ជាក់ថា សិង្ហបុរីចាត់ទុកវៀតណាមជាមិត្តជិតស្និទ្ធ និងជាដៃគូសំខាន់។ លោកក៏សង្កត់ធ្ងន់ផងដែរថា ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងភាពជាដៃគូប្រកបដោយនិរន្តរភាព និងជាក់ស្ដែងក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក ហើយសម្តែងនូវទំនុកចិត្តចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងសិង្ហបុរី-វៀតណាម។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Bernard Ng Yu Long អនុព័ន្ធយោធាប្រទេសសិង្ហបុរីប្រចាំវៀតណាមបានអះអាងថា សិង្ហបុរីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយ៉ាងជិតស្និទ្ធជាមួយវៀតណាម ហើយសម្តែងនូវបំណងចង់បន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឡើងកម្រិតខ្ពស់ថ្មីនាពេលខាងមុខ។

leftcenterrightdel
ប្រតិភូចូលរួមពិធី

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសង្កត់ធ្ងន់ថា រួមជាមួយនឹងការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីវៀតណាម - សិង្ហបុរី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - សិង្ហបុរីនាពេលកន្លងមកនេះ ទទួលបានលទ្ធផលសំខាន់។ លោកអះអាងថា ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងជាមួយក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសម្តែងនូវជំនឿថា ដោយមានការប្តេជ្ញាចិត្តខាងនយោបាយ សុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សិង្ហបុរីនឹងបន្តសម្រេចបានសមិទ្ធផលកាន់តែធំធេងច្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh