នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបូកសរុប និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងសម្រេចបានទស្សនៈរួម ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នាពេលខាងមុខ ដូចជា ការអនុវត្តយន្តការសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ដែលបង្កើតឡើងពីមុន ដើម្បីធានាសន្តិសុខ និងស្ថិរភាព តាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន អនុវត្តយ៉ាងហ្មត់ចត់នូវ “ឯកសារច្បាប់ចំនួនបី” ស្តីពីព្រំដែនគោករវាងវៀតណាម និងចិន ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តគ្រប់គ្រងយ៉ាងតឹងរឹងនូវការឆ្លងដែន បង្កើនការធ្វើយាមល្បាត និងការពារព្រំដែន...

ភាគីទាំងពីរនឹងបង្កើនការគ្រប់គ្រងប្រជាជននៅតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់គ្រងពលកររបស់អាជ្ញាធរមូលដ្ឋាននៃភាគីទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការទៅធ្វើការនៅបរទេស។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយ និងអប់រំអំពីគោលនយោបាយ និងច្បាប់ដល់ប្រជាជនតាមព្រំដែន ហើយការឆ្លងដែនរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនត្រូវស្របតាមកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh