តាមនោះ ក្រុមបេសកកម្មបានវាយតម្លៃលើការកសាងអង្គភាពឲ្យមានរបៀបរៀបរយ វិស័យកលយុទ្ធ ភស្តុភារ ការផ្លាស់ប្ដូរព័ត៌មាន ការហ្វឹកហ្វឺន និងសមត្ថភាពបំពេញភារកិច្ចវិស្វកម្មក្នុងតំបន់។

leftcenterrightdel
ក្រុមបេសកកម្ម UNISFA ធ្វើការជាមួយក្រុមវិស្វកម្មវៀតណាម

ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមបេសកកម្មបានវាយតម្លៃថា អង្គភាពមានសកម្មភាពល្អ។ លោកវរសេនីយ៍ទោ D.M. Istifanus ប្រធានការិយាល័យសេនាធិការ និងផែនការនៃស្ថានបេសកកម្ម UNISFA ប្រធានក្រុមបេសកកម្មបានចាត់ទុកថា ការត្រៀមរៀបចំ និងខ្លឹមសារដែលត្រូវបានពិនិត្យរបស់ក្រុមវិស្វកម្មវៀតណាមបានធានាយ៉ាងត្រឹមត្រូវតាមស្តង់ដារអង្គការសហប្រជាជាតិ ហើយកោតសរសើរចំពោះសមត្ថភាពជំនាញ និងការអនុវត្តការងារលើសពីតម្រូវការរបស់ស្ថានបេសកកម្ម ជាពិសេសសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះបានរួមចំណែកបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅតំបន់លើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei។

លោកវរសេនីយ៍ឯក Nguyen Viet Hung ប្រធានក្រុមវិស្វកម្មវៀតណាមបានអះអាងថា នេះជាឱកាសមួយសម្រាប់ក្រុមឃើញបានចំណុចខ្វះខាតក្នុងការបំពេញភារកិច្ច ពីនោះ ផ្តល់ដំណោះស្រាយជាក់ស្តែងភ្លាមៗ ដើម្បីធានាបាននូវការបំពេញល្អនូវតម្រូវការនៃស្ថានបេសកកម្ម។

leftcenterrightdel
 
leftcenterrightdel
រូបភាពអំពីការពិនិត្យរបស់ក្រុម

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៤ ក្រុមវិស្វកម្មវៀតណាម បានបំពេញល្អនូវភារកិច្ចដែលស្ថានបេសកកម្មប្រគល់ជូន រួមមានការសាងសង់បន្ទាយឆ្លាតវៃនៅមូលដ្ឋាន Highway តំបន់ Rumamier តំបន់ Diffra តំបន់ Athony តំបន់ Agok និងបញ្ជាការដ្ឋានស្ថានបេសកកម្ម ជួសជុល កែលម្អផ្លូវសំខាន់ៗ និងផ្លូវល្បាត ផ្តល់ទឹកស្អាត សាងសង់ និងជួសជុលសាលារៀន ជួសជុលទូក សម្អាតសំរាមនៅតំបន់ Goli និងប្រគល់អំណោយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជួយគាំទ្រប្រជាពលរដ្ឋដាំបន្លែកសិកម្ម។ល៕

បកប្រែដោយ Thuy Anh