លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani ប្រធានស្ថានបេសកកម្មស្តីទី និងជាមេបញ្ជាការកងកម្លាំងយោធាបេសកកម្ម UNISFA និងលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀត ណាម ប្រធានក្រុមការងារអន្តរស្ថាប័នស្ដីពីការវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានអញ្ជើញជាសហអធិបតីក្នុងពិធីនេះ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani បានសង្កត់ធ្ងន់ថា កម្លាំងរក្សាសន្តិភាពរបស់​វៀតណាម និងការរួមចំណែករបស់ពួកគេចំពោះសហគមន៍ត្រូវបានកត់សម្គាល់ និងសក្តិសមទទួលបានការលើកសរសើរ។ “ចាប់តាំងពីត្រូវបានដាក់ពង្រាយមក ក្រុមវិស្វកម្មលេខ ២ របស់វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ពួកគេមិនត្រឹមតែបានរួមចំណែកដល់ការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍មូលដ្ឋានផងដែរ” ។

នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់សង្គ្រាម និងដោះស្រាយវិវាទនៅតំបន់ជាច្រើនលើពិភពលោក។ វៀតណាមមានមោទនភាពដែលបានរួមចំណែកចំពោះសមិទ្ធិផលទាំងនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son បំពាក់គ្រឿងឥស្សរិយយសរបស់អង្គការសហប្រជាជាតិជូនកម្លាំងរក្សាសន្តិភាពវៀតណាមនៅស្ថានបេសកកម្ម UNISFA

វៀតណាមបានចូលរួមជាផ្លូវការក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ ជា​មួយនឹងការដាក់ពង្រាយនាយទាហានពីរនាក់ ធ្វើជាអ្នកសង្កេតការណ៍យោធានៅប្រទេសស៊ូដង់ខាងត្បូង។ មកទល់នឹងពេលនេះ វៀតណាមបានបញ្ជូននាយទាហានយោធា និងនគរបាលចំនួន ១២៥ នាក់ ទៅបំពេញមុខតំណែងនៅស្ថានបេសកកម្ម UNMISS, MINUSCA, UNISFA និងទីស្នាក់ការអង្គការសហប្រជាជាតិ និងបញ្ជូនកងពេទ្យកម្រិត ២ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្ម UNMISS និងក្រុមវិស្វកម្មនៅក្នុងតំបន់ Abyei។ កិច្ចខិតខំប្រឹងប្រែងខាងលើបានបង្ហាញថា វៀតណាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព  និងសុភមង្គលសម្រាប់ប្រជាជនជុំវិញពិភពលោក ដែលក្នុងនោះមានប្រជាជននៅតំបន់ Abyei ផងដែរ។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son និងលោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani រួមជាមួយក្រុមការងារនិងកម្លាំងរក្សាសន្តិភាពវៀតណាមនៅក្នុងពិធី

តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Pham Truong Son បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់ក្រុមវិស្វកម្មលេខ ២ និងនាយទាហានវៀតណាមនៅស្ថានបេសកកម្ម។ លោកឧត្តមសេនីយ៍ទោ Pham Truong Son សំដែងការជឿជាក់ថា កម្លាំងរក្សាសន្ដិភាពវៀតណាមនឹងបន្តប្រពៃណី និងបន្ដមរតកសមិទ្ធិផលនាពេលកន្លងមក ដើម្បីលើកកម្ពស់ភាពក្លាហាន ភាពវៃឆ្លាតនិងសមត្ថភាពក្នុងការអនុវត្តភារកិច្ចដ៏ថ្លៃថ្នូ ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានប្រគល់ជូនដើម្បីបំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។

នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាកងវរសេនាតូចថ្មើរជើងប៉ាគីស្ថាននៅស្ថានបេសកកម្ម UNISFA៕

បកប្រែដោយ Pham Diep