សន្និសីទនេះ ក្នុងគោលបំណងវាយតំលៃ និងបូកសរុបលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចអនុព័ន្ធយោធា ដំណាក់កាល ២០២២-២០២៤ ដកបទពិសោធន៍ស្តីពីការដឹកនាំ កិច្ចសហការ និងការអនុវត្តភារកិច្ចពាក់ព័ន្ធ ជ្រួតជ្រាបគោលនយោបាយ គោលការណ៍ និងមាគ៌ារបស់បក្សស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងសុន្ទរកថាក្នុងសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរបស់អគ្គស្នងការដ្ឋានលេខ២ ចំពោះការងាររបស់អនុព័ន្ធយោធា ព្រមទាំងលើកសរសើរចំពោះសមិទ្ធផលដែលកងកម្លាំងអនុព័ន្ធយោធា សម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ កងកម្លាំងអនុព័ន្ធយោធាបានជម្នះការលំបាក តាមដានយ៉ាងដិតដល់នូវស្ថានភាព ហើយអនុវត្តយ៉ាងល្អប្រសើរនូវភារកិច្ចរបស់អនុព័ន្ធយោធា ចូលរួមចំណែកពង្រីកទំនាក់ទំនងការបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទាំងទ្វេភាគី និងពហុភាគី កសាងទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន លើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិដោយមានគំនិតផ្តួចផ្តើម រួមវិភាគទានដើម្បីសន្តិភាព និងស្ថិរភាពរួម ចូលរួមចំណែកដ៏ធំធេងក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដោយមានតួនាទីដ៏សំខាន់ក្នុងការអនុវត្តការទូតការពារជាតិ កងកម្លាំងអនុព័ន្ធយោធាចាំបាច់អនុវត្តឲ្យបានត្រឹមត្រូវនូវទស្សនៈ គោលការណ៍ និងគោលនយោបាយការបរទេស កិច្ចការបរទេសរបស់បក្ស និងរដ្ឋ។ នាពេលខាងមុខ ផ្តោតលើការលើកកម្ពស់គុណភាពនៃក្រុមអនុព័ន្ធយោធា តាមដានស្ថានភាពយ៉ាងម៉ឺងម៉ាត់ លើកកម្ពស់គុណភាពនៃផ្ដល់យោបល់លើគ្រប់វិស័យ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជម្រុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ផ្សព្វផ្សាយអំពីរូបភាព និងគុណសម្បត្តិរបស់កងទ័ពលោកអ៊ំ ហូ ដល់មិត្តអន្តរជាតិ រួមចំណែកកសាងកងទ័ពប្រជាជនបដិវត្តន៍ឲ្យមានភាពបង្រួម ចំណាន រឹងមាំ និងជឿនលឿន។ល៕

មកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងលើវិស័យការពារជាតិនៅកម្រិតផ្សេងៗគ្នាជាមួយប្រទេសជាង ៨០។ វៀតណាមមានស្ថាប័នអនុព័ន្ធយោធាចំនួន ៣៥ នៅលើពិភពលោក និងអនុព័ន្ធយោធាម្នាក់ធ្វើការនៅអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong