សន្និសីទ WEF Dalian ឆ្នាំ២០២៤ ដែលរៀបចំដោយ WEF សហការជាមួយរដ្ឋាភិបាលចិន គឺជាទ្រង់ទ្រាយធំទីពីរបន្ទាប់ពីសន្និសីទ WEF Davos។ ជាមួយនឹងប្រធានបទ "ជើងមេឃកំណើនថ្មី" សន្និសីទឆ្នាំនេះនឹងផ្តោតលើការពិភាក្សាអំពីរាល់វិស័យថ្មី និងកត្តាជំរុញកំណើនថ្មី ដោយបង្ហាញពីតួនាទីនៃខឿនសេដ្ឋកិច្ចថ្មីដែលកំពុងរីកចម្រើនជាមួយនឹងសក្តានុពលដ៏អស្ចារ្យ។ ជាពិសេស សន្និសីទផ្តោតលើប្រធានបទចំនួន ៦ រួមមាន៖ ជុំថ្មីនៃកំណើនសេដ្ឋកិច្ច; ប្រទេសចិន និងពិភពលោក; ការចាប់ផ្តើមអាជីវកម្មក្នុងយុគសម័យបញ្ញាសិប្បនិម្មិត; និន្នាការផ្លាស់ប្តូរនៃវិស័យឧស្សាហកម្ម; ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស…។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមសន្និសីទ WEF Dalian 2024 និងធ្វើការនៅប្រទេសចិន ក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF ត្រូវបានពង្រឹង ពង្រីក អភិវឌ្ឍយ៉ាងស៊ីជម្រៅ។ កន្លងមក វៀតណាមបានចូលរួម WEF Davos និងសន្និសីទ WEF ថ្នាក់តំបន់នៅកម្រិតថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើនលើកច្រើនសារហើយ ដោយហេតុនេះជំរុញទំនាក់ទំនងយ៉ាងសំខាន់ជាក់ស្តែងជាមួយ WEF។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវអនុស្សរណៈកិច្ចសហប្រតិបត្តិការវៀតណាម-WEF ដំណាក់កាល ២០២៣-២០២៦ ដែលបានចុះហត្ថលេខានៅសន្និសីទ WEF Tianjin ក្នុងខែមិថុនា ឆ្នាំ ២០២៣។

leftcenterrightdel
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៥ នៃអ្នកត្រួសត្រាយឈានមុខ

ទន្ទឹមនឹងនោះ ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បានបន្តរក្សាបាននូវនិន្នាការអភិវឌ្ឍវិជ្ជមាន និងសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើន ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមកកាន់ប្រទេសចិន (ឆ្នាំ២០២២) និងលោ Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនមកកាន់វៀតណាម (ឆ្នាំ២០២៣) រួមជាមួយនឹងការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ជាទៀងទាត់រវាងភាគីទាំងពីរ។  ការដែលភាគីទាំងពីរឯកភាពព្រមព្រៀងគ្នាធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ក្របខ័ណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ" បានបង្កើតនូវឥទ្ធិពលដ៏ខ្លាំងក្លានៅគ្រប់កម្រិត និងគ្រប់ផ្នែកនៃប្រទេសទាំងពីរ បង្កើតបានបរិយាកាសរស់រវើកនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ទន្ទឹមនឹងការបង្កើនទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ វៀតណាម និងចិនបន្តជាដៃគូសេដ្ឋកិច្ចឈានមុខរបស់គ្នាទៅវិញទៅមក ជាមួយនឹងទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង ២៤.៨% ឈានដល់ ៥៩.៧ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនទៅកាន់វៀតណាមក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ (កើនឡើង ៧៧% ក្នុងឆ្នាំ២០២៣) ជាមួយនឹងការលេចចេញនូវគម្រោងវិនិយោគចិនទ្រង់ទ្រាយធំបន្ថែមទៀត។

លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមវេទិការដ៏មានកិត្យានុភាពដូចជា WEF Dalian ដើម្បីចាប់យកនិន្នាការថ្មីក្នុងសេដ្ឋកិច្ចពិភពលោក ផ្លាស់ប្តូរការគិតគូរអភិវឌ្ឍន៍ និងអភិបាលកិច្ចនៅថ្នាក់ពិភពលោក និងថ្នាក់មូលដ្ឋាន។ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និង WEF ក៏ដូចជាបណ្តាខឿនសេដ្ឋកិច្ចធំៗ សាជីវកម្មសកល និងតំបន់ ដោយហេតុនេះទាញយកប្រយោជន៍ពីធនធាន ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងបរិបទវៀតណាម ណាមកំពុងអនុវត្តយ៉ាងស៊ីជម្រៅនូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។ នេះក៏ជាឱកាសសម្រាប់វៀតណាមដើម្បីជំរុញសមិទ្ធិផលអភិវឌ្ឍន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អាទិភាព និងទិសដៅអភិវឌ្ឍន៍របស់ប្រទេស។

តាមរយៈកិច្ចពិភាក្សា និងកិច្ចពិភាក្សាការងាររបស់លោក Pham Minh Chinh ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ក៏រួមចំណែករក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ បង្កើនការជឿទុកចិត្តផ្នែកនយោបាយ បង្កើតការយល់ដឹងរួមកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខានៃបក្សទាំងពីរ។ ទន្ទឹមនឹងនោះ ផ្ញើរសារដ៏ជាប់លាប់របស់បក្ស និងរដ្ឋវៀតណាម ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន បន្ទាប់ពីវៀតណាមបានបង្គ្រប់នូវរាល់មុខតំណែងថ្នាក់ដឹកនាំសំខាន់ៗ ដោយហេតុនេះ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងបង្ហាញពីការយកចិត្តទុកដាក់ការផ្តល់អាទិភាពកំពូលរបស់បក្ស និងរដ្ឋរបស់វៀតណាមចំពោះទំនាក់ទំនងវៀតណាម និងចិន។ លើសពីនេះ សកម្មភាពទ្វេភាគីរបស់នាយករដ្ឋមន្ត្រីនៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងវឌ្ឍនភាពថ្មីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលវៀតណាមត្រូវការដូចជា៖ ការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែន ជំរុញការនាំចេញកសិផលផ្លូវការ ទាក់ទាញការវិនិយោគគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រកបដោយនិរន្តរភាព បណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ...

ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh ទៅកាន់សន្និសីទ WEF Dalian 2024 និងធ្វើការនៅប្រទេសចិន នឹងបន្ថែមការគូសបញ្ជាក់ដ៏សំខាន់ដល់បរិយាកាសកិច្ចសហប្រតិបត្តិការដ៏រស់រវើក និងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងចិន ក៏ដូចជាជាមួយប្រទេសដទៃទៀត៕

បកប្រែដោយ Minh Trung