ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញពីការបន្ស៊ាំខ្លួនយ៉ាងសកម្មរបស់វៀតណាមទៅនឹងនិន្នាការទូទៅរបស់ពិភពលោក បម្រើផលប្រយោជន៍ជាតិយ៉ាងល្អបំផុត។ ទន្ទឹមនឹងនោះ ក៏ជាការបង្ហាញពីគោលមាគ៌ាការទូតដើមឬស្សីរបស់វៀតណាម។

“ការទូតដើមឫស្សី” គឺជាបែបការទូតដែលត្រូវបានសង្ខែប និងជានិមិត្តរូបនៃគោលមាគ៌ាកិច្ចការបរទេស ដែលបក្សកុម្មុយនិស្តវៀតណាមបាននិងកំពុងអនុវត្ត។

គោលមាគ៌ាកិច្ចការបរទេស និងការទូតពិសេស និងវិសេសវិសាល

នៅក្នុងសន្និបាតការទូតលើកទី ២៩ (ប្រារព្ធឡើងនៅឆ្នាំ ២០១៦) វាក្សស័ព្ទ  “ដើមឬស្សីវៀតណាម” ត្រូវបានលោកអគ្គលេខាបក្ស Nguyen Phu Trong  លើកឡើងដោយបង្កប់នូវអត្ថន័យគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម។ ដើមឫស្សីវៀតណាមតាមនោះមែកទន់ភ្លន់ ចាក់ឫស្សីរឹងមាំ និងអាចបត់បែនបាន ។ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ក្នុងសន្និបាតស្តីពីកិច្ចការបរទេសជាតិ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេល ៩០ ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កិច្ចការបរទេស និងការទូតវៀតណាមបានទទួលមរតក និងពង្រីកអត្តសញ្ញាណឫសគល់វប្បធម៌ និងប្រពៃណីជាតិ ដោយជ្រើសរើសនូវវប្បធម៌ប្រណិតនៃពិភពលោក និងសតិអារម្មណ៍ជឿនលឿននៃសម័យកាល ហើយបានអនុវត្តដោយឈរលើមូលដ្ឋានទ្រឹស្តីនៃលិទ្ធិ ម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ បានបង្កើតជាគោលមាគ៌ាកិច្ចការបរទេស និងការទូតដ៏វិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណដើមឫស្សីវៀតណាម។ នោះគឺ ប្រកាន់ខ្ជាប់ខ្ជួនជាគោលការណ៍ និងទន់ភ្លន់ក្នុងយុទ្ធសាស្ត្រ; មានភាពបត់បែន; មានការច្នៃប្រឌិត ប៉ុន្តែមានភាពក្លាហាន  ក្នុងការប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមទាំងឡាយ; សាមគ្គីភាព មេត្តាធម៌ ប៉ុន្តែម៉ឺងម៉ាត់និងស្វិតស្វាញក្នុងការការពារផលប្រយោជន៍ជាតិ”។

ក្នុងសន្និបាតការទូតជាតិលើកទី៣២ នាខែធ្នូ ឆ្នាំ២០២៣ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ “បន្តការផ្លាស់ថ្មី កសាង និងអភិវឌ្ឍន៍វិស័យកិច្ចការបរទេស និងការទូតវៀតណាមដ៏ទំនើប រឹងមាំលើគ្រប់ជ្រុងជ្រោយ ពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម”។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

ប្រសិទ្ធភាពមិនអាចបដិសេធបានទេ

សកម្មភាពកិច្ចការបរទេសក្នុងស្មារតី “ការទូតដើមឬស្សី” បានរួមចំណែកពង្រឹងយ៉ាងរឹងមាំនូវស្ថានភាពកិច្ចការបរទេស ដើម្បីឱ្យវៀតណាមមានបរិយាកាសសន្តិភាព ស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី និងបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកំពស់ឋានៈ កិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។

ចាប់ពីដើមអាណត្តិទី ១៣ របស់បក្ស មកទល់បច្ចុប្បន្ននេះ វៀតណាមបានពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូ ដោយផ្តោតលើប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។

គួរកត់សម្គាល់ថា នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលមានកិច្ចព្រមព្រៀងចំនួន ៣៦។ ភាគីទាំងពីរបានឯកភាពកសាងសហគមន៍អនាគរួមគ្នា វៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ដើម្បីសេចក្តីសុខរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ជាមួយសហរដ្ឋអាមេរិក ក្នុងខែកញ្ញា ឆ្នាំ២០២៣ វៀតណាមបានដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សហរដ្ឋអាមេរិកគាំទ្រវៀតណាមខ្លាំងមាំមួន ឯករាជ្យ វិបុលភាព និងខ្លួនទីពឹងខ្លួន។

នៅកម្រិតពហុភាគី វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងយន្តការ និងវេទិកាតំបន់ និងសកល ដើម្បីបន្ស៊ាំខ្លួនទៅនឹងនិន្នាការទូទៅរបស់ពិភពលោក ទន្ទឹមនឹងនោះក៏បម្រើផលប្រយោជន៍ជាតិ និងជនជាតិផងដែរ។ បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងភាពជាដៃគូរបស់វៀតណាមបន្តត្រូវបានពង្រឹងនិងពង្រីក កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ បង្កើនភាពស្រដៀងគ្នា និងផលប្រយោជន៍អន្តរទំនាក់ទំនង ដែលកិច្ចសហប្រតិបត្តិការជាមួយ OECD គឺជាឧទាហរណ៍មួយដែរ។

ចំពោះ OECD ទោះបីមិនមែនជាសមាជិកពេញសិទ្ធិក៏ដោយ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ កំណែទម្រង់គោលនយោបាយ ជំរុញការវិនិយោគ អភិបាលសាធារណៈ ដើម្បីលើកកម្ពស់គោលដៅសេដ្ឋកិច្ចសង្គម។ វៀតណាម និង OECD ក៏កំពុងបន្តអនុវត្តគម្រោងជាក់ស្តែងជាច្រើនក្នុងកម្មវិធីសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងរបាយការណ៍ស្តីពីគុណភាពនៃការវិនិយោគផ្ទាល់ពីបរទេស របាយការណ៍សេដ្ឋកិច្ចវៀតណាម។ល។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សា ឆ្នាំ២០២៤ នេះ លោករដ្ឋមន្ត្រី Bui Thanh Son បានធ្វើបទបង្ហាញនៅក្នុងវគ្គសំខាន់ៗ ដូចជា៖ សម័យប្រជុំរំលឹកខួបលើកទី១០ នៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD; វគ្គប្រជុំស្តីពីការជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន។

ក្នុងពិភពលោកដែលមានការបែកបាក់ និងជម្លោះជាច្រើន ដោយការអនុវត្តគោលមាគ៌ាការទូត “ដើមឫស្សីវៀតណាម” វៀតណាមបន្តអះអាងគោលជំហររបស់ខ្លួនជាដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវ ដើម្បីរួមគ្នាកសាងទំនាក់ទំនងល្អ សមស្របតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang