leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមក្នុងការប្រកួតប្រណាំងកង់

ផ្លូវធ្វើដំណើរជាប្រវត្តិសាស្ត្រ

ពីរដ្ឋធានីហាណូយ ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu-2024 ពានរង្វាន់កាសែតកងទ័ពប្រជាជន" នឹងឆ្លងកាត់ផ្លូវ និងកន្លែងប្រវត្តិសាស្ត្រដែលកាលពី ៧០ ឆ្នាំមុន កងទ័ពនិងយុវជនឈានទៅមុខ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីទូទាំងប្រទេសបានឆ្ពោះទៅមក Dien Bien Phu។ ការប្រណាំងនេះរួមចំណែកដាស់តឿននូវការចងចាំពីវីរភាព និងការដឹងគុណដ៏ជ្រាលជ្រៅ និងមោទនភាពរបស់ប្រជាជនវៀតណាមថ្ងៃនេះចំពោះកងទ័ព Dien Bien Phu “៥៦ថ្ងៃនៃការជីកភ្នំ ដេកក្នុងរូងភ្នំ ស៊ូទ្រាំមិនថាជួបការលំបាកយ៉ាងណា មិនក្រែងញញើត គ្រាប់បែក គ្រាប់កាំភ្លើង ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ទេ។

ក្នុងពិធីបើកការប្រណាំងនៅជុំវិញបឹង Hoan Kiem ដ៏ពិសិដ្ឋនោះ យើងមានឱកាសបានរំលឹកឡើងវិញពីស្មារតី “ប្តេជ្ញាស្លាប់ដើម្បីមាតុភូមិរស់” របស់កងទ័ព និងប្រជាជនរដ្ឋធានីហាណូយ តាំងពីដើមរៀងមក ថ្ងៃបើកតស៊ូទូទាំងប្រទេស (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦) ដើម្បីឱ្យស្មារតីនោះអាចកើនឡើងជាស្មារតីនៃជ័យជំនះដ៏ត្រចះត្រចង់របស់ Dien Bien Phu បញ្ចប់សង្រ្គាមតស៊ូដ៏យូរអង្វែង យកឈ្នះលើការឈ្លានពានរបស់បារាំង និងការអន្តរាគមពីអាមេរិកនៅឆ្នាំ១៩៥៤។ យើងក៏ពោរពេញទៅដោយមោទនភាពផងដែរនៅពេលចងចាំពីសមរភូមិ "Dien Bien Phu នៅលើអាកាស" នៅទីក្រុងហាណូយក្នុងខែធ្នូ ឆ្នាំ១៩៧២ ដែលជាជ័យជំនះដ៏កំពូលនៃសង្គ្រាមប្រជាជន បង្កើតប្រៀបឆ្ពោះទៅរកនិទាឃរដូវនៃជ័យជំនះដ៏អស្ចារ្យ និងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្ររំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

លើកតម្កើងស្មារតីរបស់ Dien Bien Phu បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានរួបរួមអនុវត្តការកែទម្រង់ប្រទេសជាតិជាបណ្តើរៗ ប្រែក្លាយប្រទេសតាមទិសដៅឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ កសាង និងអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយ និងរឹងមាំ។

រៀងរាល់៥ឆ្នាំម្តង ការប្រណាំងកង់ទៅកាន់ទីក្រុង Dien Bien Phu ត្រូវបានរៀបចំឡើងដោយកាសែតកងទ័ពប្រជាជន ដោយមានការសម្របសម្រួលជាមួយភ្នាក់ងារ អង្គភាព និងអាជីវកម្មនានាដើម្បីជួយប្រជាជនបានឃើញពីការផ្លាស់ប្តូរថ្មីតាមផ្លូវធ្វើដំណើរពីទីក្រុងហាណូយ ឆ្លងកាត់តំបន់ភាគពាយ័ព្យនៃប្រទេស។

leftcenterrightdel
កីឡាករធ្វើសច្ចាប្រណិធាន
leftcenterrightdel
គណកម្មាធិការរៀបចំជូនផ្កាជូនតំណាងអង្គភាពដៃគូរៀបចំការប្រណាំងកង់

ការប្រណាំគួរឱ្យទាក់ទាញអារម្មណ៍

ដូចសេចក្តីណែនាំរបស់លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ៖ “ការប្រណាំងលើកតម្កើងវីរភាពបដិវត្តន៍ លើកទឹកចិត្តដល់យុវជន និងគ្រប់ស្រទាប់វណ្ណៈ កងទ័ព កម្មាភិបាល យុទ្ធជនបន្តការតស៊ូដើម្បីសម្រេចបានលទ្ធផលជាច្រើន”។ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន និងជាប្រធានគណៈកម្មាធិការរៀបចំការប្រណាំង ប្រកាសបើកការប្រណាំងជាផ្លូវការ អ្នកប្រណាំងបានប្រញាប់ប្រញាល់ធាក់កង់យ៉ាងលឿនដូចហោះឈានទៅមុខក្នុងការអបអរសាទរយ៉ាងខ្លាំងក្លាពីប្រជាជនរាជធានី និងភ្ញៀវទេសចរណ៍។ អាកាសធាតុដ៏ត្រជាក់ត្រជុំបានធ្វើឱ្យអ្នកជិះកង់ភ្លេចភាពនឿយហត់របស់ពួកគេបន្ទាប់ពីជិតមួយខែនៃការប្រកួតប្រណាំងកង់ថ្នាក់ជាតិដណ្តើមពានរង្វាន់ទូរទស្សន៍ទីក្រុងហូជីមិញឆ្នាំ ២០២៤ ដែលទើបតែបានបញ្ចប់ទៅត្រឹមនៅរសៀលថ្ងៃ៣០ មេសា។ ល្បឿនជាមធ្យមត្រូវបានរក្សានៅជិត ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង កីឡាករផ្តល់នូវការប្រកួតប្រជែងដ៏គួរឱ្យរំភើបនៅពេលដែលពួកគេបន្តដណ្តើមទីតាំងកំពូល។

ដោយបានវាយតម្លៃពីដំណាក់កាលទី១ លោក Le Thanh Liem ប្រធានក្រុមកីឡាប្រណាំងកង់ An Giang បានសម្តែងថា៖ “ការប្រកួតប្រជែងជុំវិញបឹង Hoan Kiem នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ បានជួយឲ្យអ្នកជិះកង់មានអារម្មណ៍រំភើបចិត្ត និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង”។ កីឡាករគ្រប់គ្នាចង់សម្រេចបានលទ្ធផលខ្ពស់ក្នុងដំណាក់កាលនេះ ដូច្នេះល្បឿនត្រូវបានរុញឡើងខ្ពស់យ៉ាងលឿន។ លទ្ធផលរួមមានឈ្នះ និងចាញ់ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺទាំងអស់គ្នារំភើបចិត្តក្នុងការចូលរួមក្នុងពិធីបើកដ៏រំជួលចិត្តនេះ៕

បកប្រែដោយ Minh Trung