leftcenterrightdel
ទិដ្ឋភាពនៃពិព័រណ៍

សិក្ខាសាលាបានទាក់ទាញវាគ្មិនរួមមាន៖ វិចិត្រកររចនារូបសំណាកLiu Danh Danh ប្រវត្តិវិទូ Duong Trung Quoc វិចិត្រករគូរគំនូរ Luong Xuan Doan និងសាធារណជនដែលស្រឡាញ់សិល្បៈ។ វាគ្មិនទាំង ៣ នាក់មានការចែករំលែកគួរឱ្យចាប់អារម្មណ៍អំពីរូបភាពកង់ដឹកជញ្ជូនស្បៀងអាហារ កងទ័ពទាញកាំភ្លើងធំ និងស្នាដៃជាច្រើនទៀតដែលបានបង្កើតក្នុងកំឡុងឆ្នាំ ១៩៤៩-២០០៩។ ទន្ទឹមនឹងនោះ លើកឡើងការរួមវិភាគទានរបស់អ្នកនិពន្ធ និងវិចិត្រករចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤។

បកប្រែដោយ Duy Hoan