ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ / ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤) លោក Reda El Taify ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមដំណាក់កាលឆ្នាំ ២០១០-២០១៤ បានបញ្ជាក់ថា យុទ្ធនាការ Bien Bien Phu គឺជាសមរភូមិដែលកំណត់អនាគត បើកមាគ៌ាឆ្ពោះទៅរកឯករាជ្យសម្រាប់វៀតណាម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Reda El Taify (រូបថត៖ vov.vn)

លោក Reda El Taify បានអះអាងថា Dien Bien Phu គឺជាសមរភូមិដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលជាប់ចំណាត់ថ្នាក់ស្មើជាមួយនឹងយុទ្ធនាការ និងការប្រយុទ្ធដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រ។ កត្តារួមចំណែកក្នុងជ័យជំនះ គឺការបញ្ជាដ៏ប៉ិនប្រសប់របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap; ជាការជ្រើសរើសឱកាសត្រឹមត្រូវដើម្បីធ្វើយុទ្ធនាការ។ មេរៀនដ៏អស្ចារ្យមួយដែលបានរៀនពីជ័យជំនះ Dien Bien Phu គឺយុទ្ធសាស្ត្រសង្គ្រាមរបស់ប្រជាជន ដែលជាការរួមផ្សំនៃកម្លាំងមហាជនរបស់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។

លោកឯកអគ្គរដ្ឋទូត Reda El Taify បានសង្កត់ធ្ងន់ថា៖ “ជ័យជំនះ Dien Bien Phu មានឥទ្ធិពលលើកទឹកចិត្ត និងគាំទ្រចលនារំដោះជាតិនៅអាស៊ី អាហ្វ្រិក និងសូម្បីតែអាមេរិកឡាទីន។ ចលនារំដោះប្រទេសជាតិបានរៀនពីគំរូរបស់វៀតណាមក្នុងការប្រយុទ្ធដើម្បីបញ្ចប់របបអាណានិគមនៅអាហ្វ្រិក អាស៊ីក៏ដូចជាប្រទេសជាច្រើននៅពិភពលោកទីបី។ ប្រជាជនវៀតណាមមានសិទ្ធិមោទនភាពចំពោះជ័យជំនះ Dien Bien Phu។ យើងខ្ញុំនៅមជ្ឈិមបូព៌ា និងពិភពអារ៉ាប់មិនអាចបំភ្លេចព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានទេ ព្រោះមេដឹកនាំអាហ្វ្រិកភាគច្រើនបានរៀនមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu។ អាស្រ័យហេតុនោះ យើងខ្ញុំបានកសាងយុទ្ធសាស្ត្រដើម្បីរំដោះ រឹតបន្តឹងការឡោមព័ទ្ធ និងឆ្ពោះទៅរកការផ្ដួលរំលំទាំងស្រុងនូវគ្រប់ទម្រង់នៃអាណានិគមនិយមបារាំងនៅអាហ្វ្រិក”៕

បកប្រែដោយ Huyen Trang