ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសក្នុងនាមជាអ្នកជិតខាងរបស់ខ្លួន

រួមគ្នារំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងបក្សនិងប្រទេសទាំងពីរ ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន ក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពបន្តបង្កើតការយល់ឃើញរួមកម្រិតខ្ពស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិនស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រក្នុងទិសដៅ “៦ បន្ថែមទៀត។ "។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ជាទៀងទាត់ និងជំរុញយន្តការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ជំរុញការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័នសំខាន់ៗដូចជា ក្រសួងការបរទេស ការពារប្រទេស នគរបាល... ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសជាមួយមនុស្សជំនាន់ក្រោយ គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែល្អប្រសើរ សម្របសម្រួលយ៉ាងល្អនៅវេទិកាពហុភាគី រួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភព លោក។

លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរសហការគ្នាក្នុងការកសាងគម្រោងធំៗ ដែលជានិមិត្តរូបខ្ពស់ ប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកស្នើឱ្យភាគីទាំងពីរពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់និងច្រកព្រំដែនក្នុងក្របខ័ណ្ឌនៃការតភ្ជាប់ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" ជាមួយ "ខ្សែក្រវ៉ាត់ និងផ្លូវ"។ សង្កត់ធ្ងន់លើសារៈសំខាន់នៃពាណិជ្ជកម្មកសិកម្មចំពោះប្រជាជន អ្នកប្រើប្រាស់និងធុរកិច្ចជាច្រើននៃប្រទេសទាំងពីរ លោក Pham Minh Chinh បានស្នើឱ្យចិនបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលសំខាន់ៗរបស់ វៀត ណាមដូចជា ទុរេនក្លាសេ ដូងស្រស់ អង្ករ... បង្កភាពងាយស្រួលឱ្យទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុប ឆ្លងកាត់ប្រទេសចិន។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលជួបសវនាការជាមួយលោក Xi Jinping

នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យក្លាយជាកម្លាំងចលករថ្មី ស្រាវជ្រាវ និងកសាងជាសាកល្បងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចច្រកទ្វារព្រំដែននិងកសាងច្រកទ្វារព្រំដែនឆ្លាតវៃ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ធនាគារ អប់រំ សុខាភិបាល... 

វាយតំលៃខ្ពស់ចំពោះរាល់ការលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់លោក Pham Minh Chinh លោក Xi Jinping បានអះអាងថា ចិនគាំទ្រវៀតណាមក្នុងការពន្លឿនការអនុវត្តឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស រួមជាមួយនឹងប្រទេសចិននិងប្រទេសនានាក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងនិរន្តរភាពក្នុងតំបន់ និងពិភពលោក។ លោក Xi Jinping សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍បន្ថែមទៀត ជំរុញការបំពេញបន្ថែមនិងឧត្តមភាពនៃភូមិសាស្ត្រជិតស្និទ្ធរវាងសេដ្ឋកិច្ចទាំងពីរ ពិចារណាជម្រើសសម្រាប់ការអនុវត្តសាកល្បងនូវតំបន់សេដ្ឋកិច្ចឆ្លងដែន។ សង្កត់ធ្ងន់ថា ចិនមានឆន្ទៈត្រៀមខ្លួនជាស្រេចពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម និងអះអាងថា ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយ និងជំរុញការអភិវឌ្ឍនៃកម្លាំងផលិតកម្មប្រកបដោយគុណភាពថ្មីដែលនឹងនាំមកនូវឱកាសសម្រាប់ភាគីទាំងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក ការតភ្ជាប់សេដ្ឋកិច្ចឌីជីថល។ រដ្ឋាភិបាលចិនគាំទ្រអាជីវកម្មបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងវិស័យដែលកំពុងរីកចម្រើន។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ដោយយល់ព្រមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមកម្រិតខ្ពស់ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ២០១៩ ឆ្នាំ ១៩៨២ ដោយមិនទុកការខ្វែងគំនិតគ្នានៅសមុទ្រប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

អនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិន

នាថ្ងៃដដែល នៅមហាសាលប្រជាជន លោក Pham Minh Chinh បានអញ្ជើញចូលជួបសវនាការជាមួយលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

ក្នុងបរិយាកាសនៃភាពស្មោះត្រង់ មិត្តភាព បើកចំហ និងទំនុកចិត្តគ្នាទៅវិញទៅមក ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅ មកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ និងផ្លាស់ប្តូរគ្នាអំពីការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរនាពេលកន្លងមក។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចគ្រប់កម្រិត និងគ្រប់វិស័យនៃភាគីទាំងសងខាងត្រូវផ្លាស់ថ្មីការគិតគូ បង្កើតវិធានការប្រកបដោយភាពច្នៃប្រឌិតជានិច្ច ធ្វើឲ្យស៊ីជម្រៅ ហ្មត់ចត់និងជំរុញការអនុវត្តជាក់ស្តែងនូវរាល់កិច្ចព្រមព្រៀង និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាង សហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិន។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលជួបសវនាការជាមួយលោក Wang Huning

សម្តែងការគោរពនិងឯកភាពទាំងស្រុងជាមួយមតិរបស់លោក Pham Minh Chinh ស្តីពីទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ លោក Wang Huning បានសង្កត់ធ្ងន់ថា ចិនជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយវៀតណាម ជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន និងជានិច្ចកាលគាំទ្រវៀតណាមបន្តជំរុញមាគ៌ាផ្លាស់ថ្មីក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត អនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេស ព្រមទាំងលើកកំពស់កិត្យានុភាព និងតួនាទីអន្តរជាតិរបស់វៀតណាមជានិច្ច។

អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោក Wang Huning បានអះអាងនូវការត្រៀមខ្លួនជាស្រេចក្នុងការជំរុញសភាប្រឹក្សានយោបាយចិនគ្រប់លំដាប់ថ្នាក់ បង្កើនការផ្លាស់ប្តូរ និងសម្របសម្រួលជាមួយរណសិរ្សមាតុភូមិវៀត ណាមគ្រប់ជាន់ថ្នាក់ ធ្វើការរួមគ្នាយ៉ាងហ្មត់ចត់ អនុវត្តការយល់ដឹងរួមពីថ្នាក់ដឹកនាំកំពូល ជំរុញឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យសំខាន់ៗជាយុទ្ធសាស្ត្រ អភិវឌ្ឍឥតឈប់ឈរ ស៊ីជម្រៅតាមទិសដៅ "៦ បន្ថែមទៀត" ដែលកំណត់ដោយថ្នាក់ដឹកនាំកំពូលទាំងពីរ បក្ស និងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung