នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដើម្បីរក្សាកំណើនខ្ពស់ និងប្រកបដោយចីរភាព រដ្ឋាភិបាលវៀតណាមមានគោលការណ៍ផ្លាស់ថ្មីកម្លាំងចលករកំណើនប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) ព្រមទាំងជំរុញកម្លាំងចលករកំណើនថ្មី (សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា)។  វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Paulo Medas ប្រធានគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

លោកនាយករដ្ឋមន្ត្រីមានបំណងថា នាពេលខាងមុខ IMF បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យដូចជា គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងថវិកា គោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ ការគ្រប់គ្រងធនាគារ ការអភិវឌ្ឍទីផ្សារទុន ហិរញ្ញវត្ថុបៃតង។  

រីឯលោក Paulo Medas បានផ្តល់អនុសាសន៍ថា វៀតណាមគប្បីបន្តសុក្រិតស្ថាប័ន បង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព បង្កើនអភិបាលកិច្ច និងទប់ស្កាត់អំពើពុករលួយ។ ប្រធានគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV បានអះអាងថា IMF ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដូចទៅនឹងសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៕

បកប្រែដោយ Thanh Cong