ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ លោក Pham Minh Chinh និងលោក V.Putin បានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ; ឯកភាពគ្នា និងអនុវត្តន៍ផែនការមេស្ដីពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីដល់ឆ្នាំ ២០៣០ និងបញ្ជីភារកិច្ចអាទិភាពសម្រាប់វៀតណាម - រុស្ស៊ី ដំណាក់កាល ២០២៤-២០២៥; ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងឥណទានឲ្យស្របតាមច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិច្បាប់នៃប្រទេសទាំងពីរ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh និងលោក V.Putin (រូបថត៖ VOV)

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវទាញយកគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំងស្នើឱ្យភាគីរុស្ស៊ីបន្តលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺការនាំចេញទំនិញប្រើប្រាស់ និងកសិផល ជលផលរបស់វៀតណាមទៅកាន់ទីផ្សាររុស្ស៊ី បង្កើនកូតាសម្រាប់ការនាំចេញអង្កររបស់វៀតណាម។ ទាក់ទិននឹងការវិនិយោគ លោក Putin បានគាំទ្រចំពោះសំណើរបស់ភាគីវៀតណាមក្នុងការអនុវត្តគម្រោងសាងសង់សំខាន់ៗអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក រថភ្លើងខាងក្នុងទីក្រុង រថភ្លើងក្រោមដី ថាមពលកកើតឡើងវិញនៅវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរបង្កើនការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅទឹកដីរបស់គ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ប្រេងឧស្ម័ន - ថាមពល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ព័ត៌មាន - វប្បធម៌ កីឡា ទេសចរណ៍ ការងារជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម vovworld.vn