យោងតាមអគ្គលេខាបក្សកុម្មុយនិស្តអ៊ីតាលី Mauro Alboresi លោកប្រធានហូជីមិញ ជាមេដឹកនាំមហិមាម្នាក់។ លោកបានអះអាងថា វៀតណាមគឺជានិមិត្តរូបសម្រាប់ពិភពលោកទាំងមូលក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីឯករាជ្យជាតិ សេរីភាព និងការប្តេជ្ញាចិត្តតាមស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិទាំងអស់។

ទន្ទឹមនឹងនោះ ចែករំលែកពីចំណាប់អារម្មណ៍ និងការគិត អំពីមេដឹកនាំឆ្នើមរបស់វៀតណាម លោក Bert De Belder ប្រធានគណៈទំនាក់ទំនងអន្តរជាតិ គណបក្សពលកម្មបែលហ្ស៊ិក បាននិយាយថា តាំងពីគាត់នៅតែជានិស្សិតមក លោកបានស្គាល់អំពីលោកប្រធានហូជីមិញ និងកោតសរសើរគាត់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ នៅពេលអានស្នាដៃជាច្រើនដើម្បីជ្រើសរើស និងបោះពុម្ពអត្ថបទរបស់ប្រធានហូជីមិញ ជាភាសាហូឡង់ និងភាសាបារាំងនោះ ទើបគាត់បានរកឃើញនូវទេពកោសល្យ ភាពឈ្លាសវៃ និងគុណធម៌ជាច្រើនដ៏សំខាន់ៗរបស់គាត់។ អគ្គមគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តមល្បីល្បាញ គឺជា “ត្រីវិស័យ” ដឹកនាំមិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រជាជននៃប្រទេសដ៏ទៃទៀត ឱ្យឈានចូលក្នុងការតស៊ូរំដោះជាតិ និងសង្គម ដើម្បីវឌ្ឍនភាព សាមគ្គីភាពអន្តរជាតិ ដើម្បីសេចក្តីសុខរបស់ប្រជាជន ក៏ដូចជាសន្តិភាព និងការអភិវឌ្ឍ។

leftcenterrightdel
លោកប្រធានហូជីមិញ ជាមួយនាយទាហានឥណ្ឌា (ខែកុម្ភៈ ឆ្នាំ១៩៥៨)

លោក Bert De Belder បានសង្កត់ធ្ងន់ថា ប្រធានហូជីមិញគឺជាអ្នកបំផុសគំនិតដ៏អស្ចារ្យ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការតស៊ូរបស់ប្រជាជនវៀតណាម ជាមួយនឹងការតស៊ូរបស់ប្រជាជនដែលត្រូវបានជិះជាន់លើពិភពលោក។ លោកប្រធានហូជីមិញ ពិតជាអ្នកប្រកាន់ខ្ជាប់លទ្ធិអន្តរជាតិនិយមពិតប្រាកដ ដែលបានយកបុព្វហេតុរំដោះជាតិ និងសុភមង្គលរបស់ប្រជាជនជុំវិញពិភពលោកជាស្នូល និងយកសាមគ្គីភាពអន្តរជាតិជាតម្លៃដ៏សំខាន់មួយ។ លោក Bert De Belder ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ចំពោះរបៀបរស់នៅប្រចាំថ្ងៃដ៏សាមញ្ញរបស់គាត់នៅពេលសង្កត់ធ្ងន់ថា៖ “លោកប្រធានហូជីមិញ ជាមនុស្សដ៏ឆ្នើម ដែលមានទេពកោសល្យអស្ចារ្យម្នាក់ និងមានតួនាទីគឺជាអ្នកដឹកនាំកំពូលម្នាក់ ប៉ុន្តែនៅតែជាមនុស្សរាបទាប រស់នៅដោយសាមញ្ញ។ លោកប្រធានហូជីមិញ គឺជាគំរូសម្រាប់យើងទាំងអស់គ្នា។

អាចមើលឃើញយ៉ាងច្បាស់ថា លោកប្រធានហូជីមិញមិនត្រឹមតែរស់នៅជារៀងរហូតក្នុងដួងចិត្តប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងរស់នៅក្នុងដួងចិត្តមិត្តភ័ក្តិអន្តរជាតិជារៀងរហូតដោយការកោតសរសើរ និងការគោរព។ នេះត្រូវបានយល់ឃើញយ៉ាងច្បាស់ដោយសាស្រ្តាចារ្យ និងបណ្ឌិត Furuta Motoo - នាយកមហាវិទ្យាល័យវៀតណាម-ជប៉ុន ថា ក្នុងអំឡុងពេលស្រាវជ្រាវរបស់គាត់អំពីវៀតណាមក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ។ សាស្ត្រាចារ្យ និងបណ្ឌិត Furuta Motoo បានអះអាងថា លោកប្រធានហូជីមិញ គឺជាវីរបុរសឆ្នើមមួយរូបក្នុងចំណោមវីរបុរសឆ្នើមមួយចំនួនរបស់អាស៊ី ក៏ដូចជានៅលើពិភពលោក។ ចក្ខុវិស័យរបស់គាត់គឺធំធេងទូលំទូលាយ និងមានឥទ្ធិពលមិនត្រឹមតែពេលគាត់នៅរស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ទាប់ពីគាត់បានទទួលមរណៈភាពទៀតផង។

តាមសាស្ត្រាចារ្យបណ្ឌិត Furuta Motoo បើចង់យល់ពីប្រទេសវៀតណាមសព្វថ្ងៃ ត្រូវយល់ពីមនោគមវិជ្ជា សតិអារម្មណ៍ហូជីមិញ។ លោកបានអះអាងថា គំនិតសតិអារម្មណ៍របស់ហូជីមិញ គឺជាគំនិតផ្តួចផ្តើមមូលដ្ឋានដ៏ចាំបាច់សម្រាប់មាគ៌ាផ្លាស់ថ្មីរបស់វៀតណាម និងផ្ទុយទៅវិញ ការអនុវត្តជាក់ស្តែងបានជំរុញពូនជ្រំ និងពង្រីកការយល់ដឹងអំពីសតិអារម្មណ៍ហូជីមិញ។ រាល់ពេលដែលនិយាយជាមួយសិស្ស លោកសាស្ត្រាចារ្យ និងបណ្ឌិត Furuta Motoo តែងតែវិភាគលើចំណុចថ្មី និងភាពទំនើបនៃសតិអារម្មណ៍របស់ហូជីមិញ។ លោកសង្ឃឹមថា យុវជនវៀតណាមជំនាន់ក្រោយ អាចយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពស៊ីជម្រៅ មនុស្សធម៌ និងទំនើបកម្មនៃសតិងារម្មណ៍របស់ហូជីមិញ ហើយខិតខំសិក្សា និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់ហូជីមិញ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍរបស់វៀតណាម។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខបញ្ហាច្រើន ហើយបរិយាកាសសន្តិសុខត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្លោះ និងការប្រកួតប្រជែងរបស់ប្រទេសធំៗ... សតិអារម្មណ៍របស់ហូជីមិញ ស្តីពីសន្តិភាព និងមិត្តភាពត្រូវបានអ្នកប្រាជ្ញអន្តរជាតិចាត់ទុកថាវាជាមេរៀនដ៏មានតម្លៃ។

leftcenterrightdel
អ្នកទស្សនាការតាំងពិពណ៌ “លោកប្រធានហូជីមិញ ជីវិត និងអាជីព” នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក (រូបថត៖ vnanet.vn)

អត្ថបទដែលមានចំណងជើងថា "ភាពស័ក្តិសមនៃសតិអារម្មណ៍របស់ហូជីមិញ សម្រាប់សន្តិភាព និងមិត្តភាពក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្ន" សរសេរដោយលោកបណ្ឌិត SD Pradhan ដែលធ្លាប់ជាទីប្រឹក្សារងសន្តិសុខជាតិរបស់ឥណ្ឌា ផ្សាយលើកាសែត Times of India បានទាក់ទាញការយកចិត្តទុកដាក់នៅពេលនិយាយអំពីសតិអារម្មណ៍ អំពីសន្តិភាព និងមិត្តភាពរបស់ហូជីមិញចំពោះស្ថានភាពជម្លោះបច្ចុប្បន្ន។ អត្ថបទនោះបញ្ជាក់ថា យុទ្ធសាស្ត្រយោធារបស់លោកប្រធានហូជីមិញ គឺជួយប្រជាជនវៀតណាមទទួលបានឯករាជ្យ និងសេរីភាព ប៉ុន្តែគោលដៅធំជាងគឺសន្តិភាព និងការបង្កើតទំនាក់ទំនងមិត្តភាពដែលមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាមជាមួយប្រទេសនានាលើពិភពលោក។ លោកប្រធានហូជីមិញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព ដែលលោកជឿជាក់ថា ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនវៀតណាម។

អត្ថបទបញ្ជាក់ថា លោកប្រធានហូជីមិញមានទស្សនៈប្រឆាំងជំទាស់នឹងការប្រណាំងសព្វាវុធ គាំទ្រការកាត់បន្ថយអាវុធ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ... អត្ថបទជឿជាក់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយរបស់ពិភពលោក។ ប៉ុន្តែការពិតនៃជម្លោះបានបង្ហាញសារជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ វាស្រដៀងទៅនឹងអ្វីដែលលោកប្រធានហូជីមិញធ្លាប់បាននិយាយអំពីតម្រូវការដើម្បីលើកកម្ពស់សាមគ្គីភាពអន្តរជាតិឆ្ពោះទៅរកសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងអស់។

តាមអត្ថបទនោះ បើយើងវិភាគឲ្យស៊ីជម្រៅ យើងអាចឃើញសន្តិភាព និងមនុស្សជាតិក្នុងគំនិតរបស់ហូជីមិញ នោះគឺការប្រកាន់ខ្ជាប់នូវឯករាជ្យជាតិជាមួយសាមគ្គីភាពអន្តរជាតិ។ ប្រកាន់យកប្រើស្មារតីសុច្ឆន្ទៈ និងសន្តិភាព ដើម្បីដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នា ដោយឈរលើមូលដ្ឋាននៃការផ្សារភ្ជាប់ផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍របស់ប្រទេសក្នុងតំបន់ និងផលប្រយោជន៍រួមរបស់មនុស្សជាតិឈឿនលឿន។ សតិអារម្មណ៍នោះកំពុងក្លាយជានិន្នាការនៃការអភិវឌ្ឍ និងដោះស្រាយរាល់បញ្ហានៃភាពផ្ទុយគ្នា និងជម្លោះរវាងប្រទេស និងប្រជាជនក្នុងពិភពលោកក្នុងសម័យនេះ៕

បកប្រែដោយ Minh Trung