ជំនះដែនកំណត់សម្រាប់កំណើន

សន្និសីទ WEF Dalian ឆ្នាំ២០២៤ ទាក់ទាញការចូលរួម ដ៏ធំបំផុតក្នុងចំណោម ១៥ លើកសន្និសីទដែលធ្វើឡើងនៅក្នុងប្រទេសចិន ដោយមានប្រតិភូជាង ១,៧០០ មកពី ៨០ ប្រទេស អង្គការអន្តរជាតិ។

ជាមួយនឹងប្រធានបទ "ជើងមេឃកំណើនថ្មី" សន្និសីទឆ្នាំនេះពិភាក្សាអំពីកង្វល់ធំមួយរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ច  នោះគឺការយកឈ្នះលើដែនកំណត់នៃកំណើន ការស្វែងរកផ្លូវ និងគំរូនៃកំណើនថ្មី និងការទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងឱកាសនៃការអភិវឌ្ឍថ្មីៗក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។

ថ្លែងសុន្ទរកថាក្នុងពិធីបើកនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានចែករំលែកមតិយ៉ាងជ្រាលជ្រៅអំពីចំណុចលេចធ្លោចំនួន ៥ នៃសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងកត្តាសំខាន់ៗចំនួន ៣ ដែលជះឥទ្ធិពលលើពិភពលោកនាពេលបច្ចុប្បន្ន និងវិស័យត្រួសត្រាយឈានមុខគេចំនួន ៣ ក្នុងការកំណត់ទំរង់ពិភពលោកនាពេលអនាគត។

លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនាំមុខជាក្បាលម៉ាស៊ីនរបស់សេដ្ឋកិច្ចចិនក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ រួមគ្នាកសាង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន យ៉ាងសំខាន់” វៀតណាមរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសចិន និងការងើបឡើងយ៉ាងរឹងមាំក្នុងលក្ខខណ្ឌពិភពលោក និងតំបន់ជួបការលំបាក និងបញ្ហាប្រឈមជាច្រើន។

“វៀតណាមជឿជាក់ថា ប្រទេសចិននឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួន និងជំរុញចលករកំណើនថ្មី; ជំរុញយ៉ាងខ្លាំងក្លាពហុភាគីនិយម ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការពាររក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងពិភពលោក។ សេដ្ឋកិច្ចចិនដែលពឹងផ្អែកលើខ្លួនឯង  រឹងមាំ មានការប្រកួតប្រជែងស្មើភាពគ្នា និងសមាហរណកម្មយ៉ាងស៊ីជម្រៅ”។

ចែករំលែកពីរឿងរបស់វៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក្យគន្លឹះសំខាន់ៗ៖ ការផ្លាស់ថ្មី ការច្នៃប្រឌិត  និងការធ្វើសមាហរណកម្ម។ ពីប្រទេសដែលត្រូវបានរងការបំផ្លិចបំផ្លាញដោយសង្រ្គាម និងការហ៊ុមព័ទ្ធរយៈពេល ៣០ ឆ្នាំ វៀតណាមបានក្លាយជាប្រទេសដែលមានចំណូលមធ្យម ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក។ វៀតណាមត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាគំរូក្នុងការព្យាបាលស្នាមរបួសនៃសង្គ្រាម ដោយទុកអតីតកាលមួយអន្លើ គោរពភាពខុសគ្នា សម្លឹងឆ្ពោះទៅអនាគត ប្រែក្លាយសត្រូវទៅជាមិត្ត និងសម្រេចបានជោគជ័យនូវគោលដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាពិសេសមួយនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទប្រចាំឆ្នាំលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

សមិទ្ធផលដែលសម្រេចបាននោះបានឆ្លុះបញ្ជាំងពីភាពត្រឹមត្រូវនៃគោលនយោបាយ និងទស្សនៈអភិវឌ្ឍន៍ របស់បក្ស និងរដ្ឋវៀតណាម ជាមួយនឹងមូលដ្ឋានចំនួន ៣ គោលនយោបាយសំខាន់ៗចំនួន ៦ ការទម្លាយយុទ្ធសាស្ត្រចំនួន ៣ និងទស្សនវិស័យជាគោលការណ៍ឆ្លងកាត់រហូតគឺ៖ រក្សាស្ថិរភាពនយោបាយ, យកមនុស្សជាស្នូល  ជាប្រធានបទ ជាគោលដៅ កម្លាំងចលករ និងធនធានដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។

ឆ្ពោះទៅរក “ជើងមេឃកំណើនថ្មី” លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យភាគីទាំងអស់រួមគ្នាកសាង និងពង្រឹងទំនុកចិត្ត ជំរុញការសន្ទនា និងលើកកំពស់ស្មារតីសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោះស្រាយបញ្ហាដោយឈរលើច្បាប់ និងធានា ភាពសុខដុមនៃផលប្រយោជន៍ក្នុងចំណោមភាគីពាក់ព័ន្ធ; កុំធ្វើនយោបាយភាវូបនីយកម្ម  និងរើសអើងប្រឆាំងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតសកល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WEF និងដៃគូជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ - ឯកជន លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការដឹកនាំ និងតម្រង់ទិសការអភិវឌ្ឍ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់រាល់ប្រទេស តំបន់ និងពិភពលោក ជាពិសេសលើវិស័យសំខាន់ៗចំនួនបី។ ទីមួយគឺការកសាងស្ថាប័នសេដ្ឋកិច្ចទីផ្សារឱ្យល្អឥតខ្ចោះ ជាពិសេសការកៀរគរ និងប្រើប្រាស់ធនធានទាំងអស់ឱ្យមានប្រសិទ្ធភាព លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចជាតិ។ ទីពីរ ផ្តោតលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន  ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធសង្គម ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធអប់រំ។ ទីបីគឺការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ជំរុញកំណើនថ្មី សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរង្វង់។

ជាពិសេស វៀតណាមបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរៀបចំគោលនយោបាយ ផែនការ និងការអនុវត្តលើមាត្រដ្ឋានតំបន់ និងពិភពលោក។ ពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្តល់អាទិភាពដល់កំណើន ការសម្របសម្រួលកាន់តែជិតស្និទ្ធក្នុងប្រតិបត្តិការគោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម ភាពបត់បែន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ជាពិសេសកាត់បន្ថយអត្រាការប្រាក់ និងស្ថិរភាពអត្រាប្តូរប្រាក់។ សម្របសម្រួលស្របគ្នា និងចុះសម្រុងគ្នាជាមួយនឹងគោលនយោបាយសារពើពន្ធពង្រីកសមហេតុផល ដោយយកការវិនិយោគសាធារណៈមកដឹកនាំការវិនិយោគឯកជន។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងនូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ។ អាស្រ័យហេតុនេះ ទាំងការរួមចំណែកដល់ការជំរុញតម្រូវការសរុបក្នុងរយៈពេលខ្លី និងជះឥទ្ធិពលជាវិជ្ជមានដល់ការផ្គត់ផ្គង់សរុបក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប៉ូឡូញ ឡើងដល់កម្រិតខ្ពស់ថ្មី នាពេលឆាប់ៗខាងមុខ

ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទ WEF Dalian 2024 លោក Pham Minh Chinh បានជួបជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda។

ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមឱ្យដឹងថា វៀតណាមតែងតែចាប់អារម្មណ៍ តាមដាន និងរីករាយជាមួយសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសប៉ូឡូញ យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ ចងចាំជានិច្ច និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលប៉ូឡូញ បានផ្តល់ដល់វៀតណាមក្នុងបុព្វហេតុការពារ និងកសាងទឹកដី។

លោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងជួយសម្រួលដល់ការនាំចូលផលិតផលមានឧត្តមភាពរបស់ប៉ូឡូញ មកវៀតណាមដូចជា គ្រឿងចក្រ កប៉ាល់... នាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់សម្រាប់គម្រោងធ្វើថ្មី នាវា៦គ្រឿងស្វែងរក និងជួយសង្គ្រោះនៅឆ្ងាយពីឆ្នេរសមុទ្រ ដែលរដ្ឋាភិបាលប៉ូឡូញបានប្តេជ្ញាផ្តល់ឥណទានអនុគ្រោះដល់វៀតណាម គាំទ្រវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស... លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប៉ូឡូញបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅប៉ូឡូឱ្យមានជីវភាពរស់នៅប្រកបដោយសុខដុមរមនានិងសមាហរណកម្មជាមួយប្រទេសសាមី រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប៉ូឡូញ និងទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងវៀតណាម និងប៉ូឡូញ។

ប្រធានាធិបតីប៉ូឡូញ Andrzej Duda បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងបានសង្កត់ធ្ងន់ថា វៀតណាមបច្ចុប្បន្នជាដៃគូធំបំផុតរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍ ហើយវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍វៀតណាមនៅប៉ូឡូញ។ ប្រធានាធិបតីប៉ូឡូញសង្ឃឹមថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រិនអាជីវកម្មប៉ូឡូញ នាំចេញទំនិញចូលកាន់វៀតណាម ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ទេសចរណ៍ ...

នវានុវត្តន៍ - កម្លាំងចលករជួយវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា

នារសៀលថ្ងៃទី២៥ មិថុនា នៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន លោក Pham Minh Chinh បានចូលរួមកិច្ចពិភាក្សាជាមួយសហគមន៍អាជីវកម្មចាប់ផ្តើមថ្មី និងនវានុវត្តន៍របស់ WEF ដោយមានប្រធានបទ “ជំរុញកំណើនសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍”។

ចែករំលែកអំពីវិធានការ និងអាទិភាពរបស់វៀតណាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ធនធាន និងនវានុវត្តន៍ ដោយមានទស្សនៈថា “ធនធានបានមកពីការគិត ការលើកទឹកចិត្តកើតចេញពីការច្នៃប្រឌិត កម្លាំងមកពីប្រភពប្រជាជន និងធុរកិច្ច” លោក Pham Minh Chinh បានឲ្យដឹងថា ក្នុងអំឡុងការអភិវឌ្ឍ វៀតណាមតែងតែយល់ដឹងយ៉ាងត្រឹមត្រូវអំពីការផ្លាស់ថ្មី និងសហគ្រិនភាព។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ដើម្បីលើកកម្ពស់ការច្នៃប្រឌិត ដូចជា៖ ការកសាងយន្តការគោលនយោបាយអាទិភាព ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងសហគ្រិនភាព  បង្កើតយុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍ ដោយផ្តោតលើសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ជាពិសេសវិស័យដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ដូចជា ទិន្នន័យធំ កុំព្យូទ័រលើពពក បញ្ញាសិប្បនិម្មិត បន្ទះសៀគ្វី អ៊ីដ្រូសែន...។

បកប្រែដោយ Minh Trung