នេះជាគំនិតផ្តួចផ្តើមដែលប្រកាសដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទេសឥណ្ឌូនេស៊ី (ខែកញ្ញា ឆ្នាំ២០២៣) បង្ហាញពីភាពម្ចាស់ការ និងសុទិដ្ឋិនិយមរបស់វៀតណាម ព្រមទាំងមានបំណងចង់រួមចំណែកជាវិជ្ជមានបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ AFF 2024 មានការអញ្ជើញចូលរួមពីលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម លោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ - ប្រធានអាស៊ាន ២០២៤ និងរដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ាន  និងលោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន រួមនិងតំណាងទីភ្នាក់ងារបរទេស ធុរកិច្ច អ្នកប្រាជ្ញឈានមុខគេក្នុងតំបន់អាស៊ាន ប្រទេសដៃគូនានា និងអន្តរជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤

អាស៊ានមិនដែលស្ថិតក្នុងស្ថានភាពល្អដូចបច្ចុប្បន្ននេះទេ

មានប្រសាសន៍នៅក្នុង AFF 2024 លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បន្ទាប់ពីជិត ៦ ទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍ វាអាចបញ្ជាក់បានថា អាស៊ានមិនដែលស្ថិតក្នុងកិត្យានុភាពល្អដូចសព្វថ្ងៃនេះទេ ហើយវាមិនដែលមានបញ្ហាប្រឈមច្រើនបែបនេះទេ។ ថ្ងៃនេះ អាស៊ានគឺជាស្នូលក្នុងការជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើម និងទំនាក់ទំនងជាបន្តបន្ទាប់នៅក្នុងតំបន់ ប៉ុន្តែក៏ជាការផ្តោតសំខាន់នៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាផងដែរ។ តួនាទីស្នូលរបស់អាស៊ានត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ប៉ុន្តែនៅពេលខ្លះ និងកន្លែងខ្លះវាមិនមានប្រសិទ្ធភាពពិតប្រាកដនោះទេ។ អាស៊ានជាប្លុកសេដ្ឋកិច្ចធំទី​ ៥ ក្នុងពិភពលោក ប៉ុន្តែភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍នៅតែមានសារៈសំខាន់។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា ក្រោយរយៈពេលជិត ៣ ទស្សវត្សរ៍នៃការចូលរួមក្នុងអាស៊ាន វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ខ្លួនក្នុងគោលនយោបាយការបរទេស ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។ វៀតណាមតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីអាស៊ានរួបរួម និងរឹងមាំជាមួយនឹងតួនាទី និងកិត្យានុភាពខ្ពស់កាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។ មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណើរការបង្កើតថ្មី និងសមាហរណកម្មតែងតែភ្ជាប់ជាមួយអាស៊ាន ហើយបានប្រមូលផលសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមក៏ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ ដោយសារវាជាប្រទេសកំពុងអភិវឌ្ឍ មានសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរជាមួយទំហំគួសម។ ទាំងនេះក៏ជាបញ្ហាប្រឈមទូទៅដែលប្រទេសអាស៊ានជាច្រើនប្រឈមមុខក្នុងដំណើរអភិវឌ្ឍន៍។

leftcenterrightdel
លោក Pham Minh Chinh និងលោក Sonexay Siphandone អញ្ជើញចូលរួមវេទិកានេះ

ការពង្រឹងទាំង៥យ៉ាង

អាស៊ានកំពុងឆ្ពោះទៅរកគោលដៅរហូតដល់ឆ្នាំ ២០៤៥ ជាមួយនឹងសេចក្តីប្រាថ្នានៃសហគមន៍អភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ ស្អិតរមួត និងពឹងផ្អែកលើខ្លួនឯង។ ដើម្បីអនុវត្តចក្ខុវិស័យអាស៊ាន ២០៤៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យអនុវត្តការពង្រឹងចំនួន ៥ យ៉ាង។

ទី១ ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងឯកភាពគ្នាក្នុងភាពចម្រុះ លើកកំពស់ស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងស្វ័យភាពយុទ្ធសាស្ត្ររបស់អាស៊ាន។ ការលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន ក្នុងពេលជាមួយគ្នានេះ យើងគោរពភាពខុសគ្នា និងធានានូវភាពសុខដុមនៃផលប្រយោជន៍ ប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទីពីរ បង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងអាស៊ាន និងក្នុងទំនាក់ទំនងជាមួយដៃគូនានា រួមចំណែកទប់ស្កាត់ជម្លោះ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ទីបី ពង្រឹងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចរង្វង់ និងសេដ្ឋកិច្ចឌីជីថល…។ ទីបួន បង្កើនការអភិវឌ្ឍប្រកបដោយសុខដុមរមនា និរន្តរភាព និងបរិយាប័ន្ន ដោយយកមនុស្សជាស្នូល ជាកម្លាំងជំរុញ និងជាគោលដៅនៃការអភិវឌ្ឍ។ ទី៥ ពង្រឹងការកៀរគរធនធានសង្គមទាំងអស់ ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន បង្កើតរបកគំហើញលើយុទ្ធសាស្ត្រ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចជាតិ ជួយអាស៊ានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ “យើងជឿជាក់ថា អាស៊ានបាននិងកំពុងរួមចំណែកកាន់តែសកម្ម និងវិជ្ជមានដល់សហគមន៍អន្តរជាតិ ក្នុងការបង្កើតអនាគតនៃពិភពលោក។

ធ្វើឱ្យអាស៊ានក្លាយជាគំរូល្អក្នុងការធ្វើបរិវត្តកម្មឌីជីថលជាសកល

ក្នុងក្របខ័ណ្ឌនៃ AFF 2024 លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានធ្វើជាសហប្រធានកិច្ចពិភាក្សាជាមួយធុរកិច្ចមកពីបណ្តាប្រទេសអាស៊ាន និងដៃគូដោយប្រធានបទ “សហគមន៍ធុរកិច្ចអាស៊ានដ៏ស្អិតរមួត មានភាពធន់ និងនិរន្តរភាព៖ ចាប់យកឱកាសក្នុងយុគសម័យឌីជីថល"។

លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថលកំពុងកើតឡើងយ៉ាងខ្លាំងមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែនៅជុំវិញពិភពលោកដែលកើតឡើងនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតសង្គម។ ដូច្នេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលក្នុងចំណោមធុរកិច្ច វិស័យឯកជន ជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេស។ ដោយហេតុនេះ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត

មានប្រសាសន៍ក្នុងជំនួបនេះ លោក Pham Minh Chinh បានចាត់ទុកថា ពិភពលោកបច្ចុប្បន្ន រួមជាមួយនឹងការផ្លាស់ប្តូរបៃតង បរិវត្តកម្មឌីជីថល បានក្លាយទៅជានិន្នាការជៀសមិនរួច ដែលជាកត្តាជំរុញកំណើនថ្មីសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដើម្បីអនាគតរុងរឿងរបស់អាស៊ាន ក្នុងតំបន់ និងសកលលោក។ លោកបានបង្ហាញការជឿជាក់លើសក្តានុពល ភាពខ្លាំងរបស់អាស៊ាន ការប្តេជ្ញាចិត្ត ការតាំងចិត្តរបស់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងប្រជាជន កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមសហការគ្នារបស់ដៃគូក្នុងតំបន់ និងអន្តរជាតិសម្រាប់សហគមន៍អាស៊ានឌីជីថលនាពេលខាងមុខ លោក Pham Minh Chinh បានលើកឡើងទិសដៅទម្លាយចំនួន ៣ ដើម្បីធ្វើឲ្យអាស៊ានក្លាយជាគំរូក្នុងបរិវត្តកម្មឌីជីថលជាសកល៕

បកប្រែដោយ Minh Trung