ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកគុណដូនតា ប្រជាជនវៀតណាមរាប់លាននាក់ក្នុងប្រទេស និងក្រៅប្រទេស បានឆ្ពោះអារម្មណ៍ទៅកាន់វិហារហ៊ុង ដើម្បីរំលឹកតបស្នងសងគុណ ចំពោះគុណូបការៈរបស់បណ្តាស្តេចហ៊ុង និងបុព្វបុរសដែលបានកសាង និងថែរក្សាប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញអុជធូបនៅអាសនៈគោរពបូជាបណ្តាស្តេចហ៊ុង

"កូលបុត្រ កូលធីតា Lac Hong ប្តេជ្ញាចងចាំជារៀងរហូតនូវដំបូន្មានរបស់លោកប្រធានហូជីមិញ៖ “បណ្តាស្តេចហ៊ុងមានគុណូបការៈក្នុងការកសាងប្រទេសជាតិ យើងត្រូវតែរួមគ្នាដើម្បីការពារប្រទេសជាតិ”។ សូមបួងសួងឲ្យសង្គមជាតិ និងប្រជាជនរីកចម្រើន; គ្រួសារទាំងអស់ ប្រជាជនទាំងអស់រស់នៅក្នុងភាពសុខសាន្តជារៀងរហូត។ បួងសួងសុំឲ្យរដូវអំណោយផល ប្រទានពរឲ្យមនុស្ស និងវត្ថុទាំងឡាយជួបតែសេចក្តីសុខ។ ប្រទេសទាំងមូលបានឆ្លងផុតការលំបាក និងបញ្ហាប្រឈម ហើយអនុវត្តបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ កូលបុត្រកូលធីតា Lac Hong ទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស តែងតែមានសុខភាពល្អ សន្តិភាព និងសុភមង្គល"។

ពិធីបុណ្យអុជធូបរំលឹកដល់បណ្តាស្តេចហ៊ុង គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃពិធីបុណ្យវិហារហ៊ុង  និងសប្តាហ៍វប្បធម៌ និងទេសចរណ៍ឆ្នាំរោង ឆស័ក ២០២៤ ដើម្បីគោរពប្រពៃណីស្នេហាជាតិ និងជំរុញសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ឆ្ពោះទៅរកប្រភពដើម៕

តាម vovworld.vn