ស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូង របស់នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Apple លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យរបស់ Apple នៅទូទាំងពិភពលោកក៏ដូចជានៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ Apple និងដៃគូរបស់ Apple ក្នុងការអភិវឌ្ឍរបស់វៀតណាម រួមទាំងការនាំមកឱ្យវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Apple និងមានតួនាទីសំខាន់កាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍទីផ្សារអ្នកប្រើប្រាស់ផលិតផល Apple។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Tim Cook នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Apple (រូបថត៖ vnanet.vn)

តាមលោកនាយករដ្ឋមន្ត្រី ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ ប្រទេសទាំងពីរទើបតែបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ឧបករណ៍អេឡិចត្រូនិក និងការធ្វើបរិវត្តកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យ Apple ក្នុងតួនាទីរបស់ខ្លួន មានសំឡេងគាំទ្រ និងរួមចំណែកជំរុញឲ្យរដ្ឋាភិបាល និងសភាអាមេរិកឱ្យទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗ និងឆាប់ដកវៀតណាមចេញពីបញ្ជីប្រទេសដែលមានការដាក់កំហិតការនាំចេញបច្ចេកវិទ្យាខ្ពស់របស់អាមេរិក។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផល រួមដំណើរ និងគាំទ្រអង្គភាពអាជីវកម្ម រួមទាំងអង្គភាពអាជីវកម្មការបរទេស វិនិយោគប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍រយៈពេលវែង និងនិរន្តរភាពនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី សង្ឃឹមថា Apple នឹងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម ដោយជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃរបស់ Apple របស់អាមេរិក និងពិភពលោកក្នុងស្មារតី "ផលប្រយោជន៍រួម ហានិភ័យចែករំលែក"។

លោក Tim Cook បានឲ្យដឹងថា សកម្មភាពនៃ Apple បានបង្កើតការងារសម្រាប់ពលករប្រមាណ ២០០,០០០ នាក់នៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរបស់ Apple នៅវៀតណាមនៅតែមានច្រើនណាស់។ ដូច្នេះ Apple ត្រៀមខ្លួនជាស្រេចជំរុញការវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាម។  លោក Tim Cook មានបំណងចង់ជំរុញសកម្មភាពវិនិយោគនៅវៀតណាម ជាពិសេសការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាខ្ពស់ និងការអនុវត្តដើម្បីចូលរួមនៅក្នុង App Store របស់ Apple នាំផលិតផលវៀតណាមទៅកាន់ទីផ្សារពិភពលោកទៀតផង៕

បកប្រែដោយ Huyen Trang