leftcenterrightdel
លោក Tim Cook អគ្គនាយក (CEO) នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Apple។ (រូបថត៖ Kien An/VOV)

បន្ទាប់ពីមកកាន់ប្រទេសវៀតណាម អគ្គនាយករបស់ Apple បានចែករំលែកថា៖ «គ្មានកន្លែងណាដូចប្រទេសវៀតណាមទេ ជាប្រទេសដ៏ស្វាហាប់និងស្រស់ស្អាត។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកទីនេះដើម្បីតភ្ជាប់ជាមួយជាមួយសិស្ស អ្នកបង្កើតមាតិការ និងអតិថិជន ដើម្បីយល់កាន់តែច្បាស់អំពីភាពសម្បូរបែបក្នុងរបៀបដែលពួកគេប្រើប្រាស់ផលិតផលរបស់យើងដើម្បីបង្កើតឡើងស្នាដៃដ៏អស្ចារ្យ។"

លោកអគ្គនាយក Tim Cook ក៏បានបញ្ជាក់ផងដែរថា Apple នឹងបន្តបង្កើនការតភ្ជាប់នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងវត្តមានរបស់លោក Tim Cook នៅ ប្រទេសវៀតណាមលើកនេះ Apple បានប្រកាសពីការបង្កើនការសន្យាជាមួយ វៀតណាម រួមទាំងការបង្កើនការចំណាយដល់អ្នកផ្គត់ផ្គង់ និងការឧបត្ថម្ភគំនិតផ្តួចផ្តើមទឹកស្អាតនៅតាមសាលារៀនក្នុងស្រុកផងដែរ។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Apple ផងដែរ នៅឆ្នាំនេះគេនឹងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ ដើម្បីជំរុញការធ្វើសមាហរណកម្ម នាំមកនូវឱកាសកាន់តែច្រើនសម្រាប់ពួកគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ Apple ក៏នឹងបន្តពង្រីកកម្មវិធីនៅក្នុងមូលនិធិអភិវឌ្ឍន៍បុគ្គលិករបស់អ្នកផ្គត់ផ្គង់ក្នុងតម្លៃចំនួន ៥០ លានដុល្លារអាមេរិក ជាមួយនឹងការបង្កើនការវិនិយោគសម្រាប់អ្នកផ្គត់ផ្គង់វៀតណាម។ ចាប់តាំងពីឆ្នាំ ២០១៩ មក Apple បានចំណាយប្រាក់ជិត ៤០០ ទ្រីលានដុង (ជិត ១៥,៩ ពាន់លានដុល្លារអាមេរិក) តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ហើយបាន បង្កើនការចំណាយប្រចាំឆ្នាំទ្វេដងសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នាផងដែរ។

ក្រុមហ៊ុន Apple បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមជាងមួយទសវត្សរ៍មុន ហើយបច្ចុប្បន្នកំពុងគាំទ្រការងារជាង ២០ ម៉ឺននៅទូទាំងប្រទេសតាម រយៈការងារផ្ទាល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងកម្មវិធី iOS៕

តាម​​ vovworld.vn