DSA និង NATSEC 2024 ស្ថិតក្នុងចំណោមការតាំងពិព័រណ៍ការពារជាតិនិងសន្តិសុខធំជាងគេទាំងប្រាំក្នុងពិភពលោក។ ព្រឹត្តិការណ៍ឆ្នាំនេះក៏ជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងរយៈពេល ១៨ ឆ្នាំដោយមានការចូលរួមពីអង្គភាពអាជីវកម្មជាង ១,២០០ មកពី ៦០ ប្រទេស គណៈប្រតិភូជិត ៤០០ មកពី ៤៥ ប្រទេស និងរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ៥០,០០០ នាក់។ Viettel បានចូលរួមការតាំងពិព័រណ៍នេះក្នុងនាមជាស្តង់ជាតិវៀតណាមដែលមានវត្តមានរួមជាមួយស្តង់ជាតិជាច្រើនជុំវិញពិភពលោកក្នុងកន្លែងតាំងពិព័រណ៍មានទំហំ ៤៥,០០០ ម៉ែត្រការ៉េ។ ក្រុមហ៊ុនឈានមុខគេជាច្រើនរបស់ពិភពលោកក្នុងវិស័យការពារជាតិដូចជា៖ BAE Systems, Raytheon, SAAB, Thales... ចូលរួមជាប្រចាំនៅក្នុងព្រឹត្តិការណ៍នេះ រួមជាមួយនឹងក្រុមហ៊ុនឈានមុខគេរបស់ម៉ាឡេស៊ី៖ Boustead, DEFTECH, Sapura។

leftcenterrightdel
ស្តង់គំរូរបស់ Viettel ដែលនឹងដាក់នៅក្នុងព្រឹត្តិការណ៍នេះ

ក្នុងឱកាសនេះ VHT មិនត្រឹមតែបង្ហាញ​ផលិតផលយោធាជឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញម៉ូឌុលនានា ដែលឆ្លុះបញ្ចាំងពីសមត្ថភាពស្រាវជ្រាវ ភាពជាម្ចាស់នៃបច្ចេកវិទ្យាស្នូល និងការរចនា​ផលិតផលនីមួយៗ។ ជាពិសេស បន្ទាប់ពីជោគជ័យនៃកិច្ចសន្យាដាក់ពង្រាយប្រព័ន្ធ 5G នៅក្នុងប្រទេសឥណ្ឌា រួមទាំងកិច្ចសន្យាដែលបានចុះហត្ថលេខានៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ នោះ VHT មានឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងផលិតផលប្រើប្រាស់ទាំងក្នុងវិស័យយោធា និងស៊ីវិល។

ស្តង់របស់ក្រុមហ៊ុន Viettel មានវត្តមាននៅទីតាំងលេខ៨៣៦០ Hall 8 ជាន់ទី២ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី៕

បកប្រែដោយ Duy Hoan