ថ្លែងមតិក្នុងជំនួបនេះ លោក Phan Anh Son បានឲ្យដឹងថា វៀតណាមជានិច្ចកាលចាត់ទុកឥណ្ឌាជាដៃគូសំខាន់ ជាមិត្តគួរឲ្យទុកចិត្ត ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា។ VUFO និងសមាគមមិត្តភាពវៀតណាម-ឥណ្ឌាតែងតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយដៃគូនានាក្នុងប្រទេសឥណ្ឌា ក្នុងនោះ ISCUF បានរៀបចំសកម្មភាពជាច្រើនដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Phan Anh Son (ស្តាំ) ពិភាក្សាជាមួយគណៈប្រតិភូ ISCUF (រូបថត៖ baoquocte.vn)

លោក Kagitala Raja Sekhar បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរគឺជាភស្តុតាងនៃទំនាក់ទំនងយូរអង្វែងដែលបង្កើតឡើងតាមរយៈតម្លៃរួម ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាពនូវសមិទ្ធផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញប្រពៃណីវប្បធម៌វៀតណាម លោកប្រធាន VUFO និងលោកអគ្គលេខាធិការ ISCUF រដ្ឋ Andhra Pradesh បានពិភាក្សា និងឯកភាពស្វែងរកឱកាសសហប្រតិបត្តិការ អនុវត្តទម្រង់និងកិច្ចសហការរៀបចំសកម្មភាពជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកពង្រឹងចំណងមិត្តភាព៕

បកប្រែដោយ Thuy Anh