ដំណើររឿងដែលធ្វើឲ្យគេរំជួលចិត្តគឺរឿងរបស់អ្នកនាង Bui Le Khuyen នៅសាខា Viettel ទីក្រុង ហូជីមិញ។ បន្ទាប់ពីទៅអនុវត្តភារកិច្ចបង្វឹកបង្ហាត់ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ អ្នកនាងបានទទួលដំណឹងឪពុកនាងទទួលមរណភាពហើយ ទោះបីជានាងឈឺចាប់ខ្លោចផ្សាក៏ដោយ ប៉ុន្តែបានការយកចិត្តទុកដាក់លួងចិត្តពីថ្នាក់ដឹកនាំអង្គភាព និងសហការី អ្នកនាង Khuyen បន្តសម្រេចបណ្ដាខ្លឹមសារ និងកម្មវិធីបង្វឹកបង្ហាត់។ អ្នកនាង Khuyen និយាយថា៖ “បានបំរើក្នុងកងទ័ពក៏ជាការអនុវត្តនូវបំណងប្រាថ្នារបស់លោកឪពុកខ្ញុំកាលគាត់នៅរស់។ ខ្ញុំនឹងខំប្រឹងប្រែងសម្រេចឲ្យបានល្អនូវភារកិច្ចដែលបានប្រគល់”។

leftcenterrightdel

                   នារី Viettel ហ្វឹកហាត់បាញ់កាំភ្លើងធុនតូច AK

យោងតាមលោកវរសេនីយ៍ឯកបំរុង Le Van Huong អនុប្រធានកងពលធំ និងជាអគ្គសេនាធិការកងពលធំលេខ៩និយាយថា៖ ការបង្វឹកបង្ហាត់យោធាឲ្យកម្មាភិបាល បុគ្គលិកក្រុមហ៊ុន Viettel បានអង្គភាពកំណត់ថា គឺជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់។ គិតមកទល់បច្ចុប្បន្ននេះ អង្គភាពបានបង្វឹកបង្ហាត់កម្មាភិបាល បុគ្គលិក Viettel ជាង ៣ពាន់នាក់។ បន្ទាប់ពីចប់ការសិក្សា គេទាំងអស់គ្នាមានការយល់ដឹងផ្នែកយោធា និងរួមចំណែកសម្រេចល្អនូវភារកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព៕

បកប្រែដោយ Thuy Anh