ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់អ្នកជំនាញ និងអ្នកប្រាជ្ញពិភាក្សា ចែករំលែក និងលើកឡើងដំណោះស្រាយជាយុទ្ធសាស្ត្រ បង្កើតលក្ខខណ្ឌសអំណោយផលម្រាប់ភាគីពាក់ព័ន្ធក្នុងការចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជម្រុញការផលិត និងការប្រើប្រាស់ទំនិញ។

លោក Ho Ky Minh សង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំនេះ យើងសង្ឃឹមថាដៃគូ និងធុរកិច្ចជាច្រើននឹងមកស្វែងរកឱកាសវិនិយោគ និងសហប្រតិបត្តិការអាជីវកម្មនៅទីក្រុង Da Nang។ អាជ្ញាធរទីក្រុង ប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុន ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងរស់នៅប្រកបដោយសុខសាន្តក្នុងទីក្រុង”។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំក្រុមការងារក្នុងក្របខ័ណ្ឌនៃបណ្តាញវិទ្យាស្ថានស្រាវជ្រាវអាស៊ាន-ចិន

នៅក្នុងជំនួបនាថ្ងៃធ្វើការទី១ ប្រតិភូបានផ្លាស់ប្តូរ និងពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលប្រទេសអាស៊ាន និងចិនកំពុងប្រឈមមុខក្នុងបរិបទថ្មី ហើយផ្អែកលើមូលដ្ឋាននោះបានផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

នាថ្ងៃធ្វើការទីពីរ ប្រតិភូទាំងឡាយបានទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Da Nang និងពិភាក្សាអំពីកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ភស្តុភារ នាំចូល និងនាំចេញ... រវាងអាស៊ាន និងចិន។

គណៈកម្មាធិការរៀបចំសង្ឃឹមថា គំនិតផ្តួចផ្តើម និងដំណោះស្រាយដែលបានស្នើ និងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ សំដៅរួមចំណែកជាក់ស្តែងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់រវាងអាស៊ាន និងចិន៕

បកប្រែដោយ Thuy Anh