នៅស្រុក Quoc Oai នារសៀលថ្ងៃទី ២៥ ខែកក្កដា ទឹកបានស្រកបន្តិចម្តងៗ តំបន់ជន់លិចដែលមានហានិភ័យបាក់ដីបាន​ថយចុះ។ ទោះជាយ៉ាងណាក៏ដោយកម្រិតទឹកនៅទន្លេ Tich នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្នលេខ  ៣ ។ ឃុំមួយចំនួននៅតាមបណ្តោយដងទន្លេ Tich ដូចជាឃុំ Dong Yen, Can Huu, Tuyet Nghia, Hoa Thach... នៅតែជន់លិច។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក Chuong My ចុះជួយប្រជាពលរដ្ឋជំនះផលវិបាកដោយទឹកជំនន់

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កម្មាភិបាល និងយុទ្ធជនជិត ៤០០ នាក់ នៃកងពលធំលេខ ៣០៨ (អង្គទ័ពលេខ ១២) និងកម្មាភិបាល និងយុទ្ធជនរាប់រយនាក់នៃកងវរសេនាតូចព័ត៌មាន (ទីបញ្ជាការរដ្ឋធានីហាណូយ) មជ្ឈមណ្ឌលលេខ ៩៥ (នាយកដ្ឋានកលយុទ្ធអេឡេចត្រូលិច អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម)​ រួមទាំងកងសេនាជននៅមូលដ្ឋានជាង ២០០ នាក់ ត្រូវបានកៀរគរដើម្បីជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់។

លោកវរសេនីយ៍ត្រី Nguyen Van Tang ជំនួយការផ្នែកចលនាមហាជននៃបញ្ជាការដ្ឋានយោធាស្រុក Quoc Oai ឲ្យដឹងថាកងទ័ព និងកងសេនាជននៅមូលដ្ឋានបានចូលរួមទប់ទល់ទឹកជំនន់ និងជួយប្រជាជនផ្លាស់ទ្រព្យសម្បត្តិទៅកន្លែងមានសុវត្ថិភាព។ ជាមួយគ្នានេះ អង្គភាពក៏បានជួយជួសជុលទីបញ្ចុះសពយុទ្ធជនពលី សម្អាតផ្លូវភូមិ និងផ្លូវលំ សម្អាតលូ និងប្រឡាយ រំដោះជំនន់ទឹកភ្លៀង...

នៅស្រុក Chuong My មានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី ២៣ និង ២៤ ខែកក្កដា។ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យកម្ពស់ទឹកទន្លេ Bui ហក់ឡើងជាង ១ ម៉ែត្រ ពីលើផ្ទៃទំនប់ ទឹកបានហក់ឡើងលើផ្លូវទឹកដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។

យោងតាមស្ថិតិបឋម ទឹកជំនន់ដែលបង្កការខូចខាតស្រូវ ដំណាំ និងជលផលនៅស្រុក Chuong My ចំនួនប្រមាណជាង ២,១០០ ហិកតា។ ប្រឈមមុខនឹងស្ថានភាពនោះ តាំងពីយប់ថ្ងៃទី ២៣ ខែកក្កដា កងទ័ពនិងកងសេនាជនបានមានវត្តមានដើម្បីជួយជម្លៀសមនុស្សចាស់ និងកុមារទៅទីទួលសុវត្ថិភាព។

លោកវរសេនីយ៍ទោ Bui Ba Dung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Chuong My ឲ្យដឹងថា៖ អង្គភាពបានធ្វើសេនាធិការជូនបញ្ជាការដ្ឋានទប់ទល់ខ្យល់ព្យុះ ទឹកជំនន់របស់ស្រុកដើម្បីប្រមូលកម្លាំងចូលរួមការពារទំបន់  ជួយប្រជាពលរដ្ឋជម្លៀសទ្រព្យសម្បត្ដិ  ប្រមូលផលដំណាំ និងស្វែងរកជនរងគ្រោះ។ អង្គភាពបានកៀរគរកម្មាភិបាល និងយុទ្ធជនចំនួន ២៨០ នាក់ មកពីអង្គភាពកងទ័ព និងកងជីវពលជិត ៤០០ នាក់ រួមជាមួយនឹងមធ្យោបាយជាច្រើន រួមមានរថយន្តដឹកទំនិញចំនួន ៥ គ្រឿង ឡាន ៥ គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១ គ្រឿង ព្រមទាំងសម្របសម្រួលជាមួយកម្លាំងនគរបាលដើម្បីរៀបចំជម្លៀសគ្រួសារចំនួន ២៥ គ្រួសារនៅក្នុងទីរួមខេត្ដ Xuan Mai ។ គ្រួសារចំនួន ១២០ គ្រួសារនៅឃុំ Phu Nghia និង ៥០ គ្រួសារនៅឃុំ Tot Dong និងគ្រួសារជាច្រើនទៀតនៅឃុំ Thuy Xuan Tien, Nam Phuong Tien, ឃុំ Hoang Van Thu។

កងទ័ពនិងកងសេនាជនបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ទ្រព្យសម្បត្តិរបស់ប្រជាជនទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងផ្តល់ទឹកស្អាត និងសម្ភារៈចាំបាច់ផ្សេងទៀតដើម្បីជួយបណ្ដាគ្រួសារនៅតំបន់លិចទឹក។ កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាននៅតែរក្សាការប្រចាំការ ២៤/២៤ ម៉ោង ត្រៀមខ្លួនដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលជាមួយស្ថាប័ន និងអង្គការសង្គមនានានៅមូលដ្ឋានដើម្បីត្រៀមខ្លួនដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដើម្បីជួយប្រជាជននៅតំបន់ជន់លិចទៅកាន់កន្លែងសុវត្ថិភាព រៀបចំសម្អាតបរិស្ថាន និងជំនះផលវិបាកបន្ទាប់ពីទឹកស្រក៕

បកប្រែដោយ Pham Diep