ថ្លែងមតិក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang មេបញ្ជាការយោធភូមិភាគទី៧ បានចាត់ទុកថា៖ នេះជាគម្រោងវប្បធម៌ដែលមានអត្ថន័យនយោបាយ ប្រវត្តិសាស្ត្រ និងមនុស្សសាស្ត្រ យ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីការគោរព និងដឹងគុណរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគ កម្មាភិបាល និងយុទ្ធជនយោធភូមិភាគទី៧ ជូនចំពោះលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់។ ទន្ទឹមនឹងនោះ គឺជាកន្លែងដ៏មានអត្ថន័យសម្រាប់គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគរៀបចំព្រឹត្តិការណ៍សំខាន់ៗ និងអុជធូបរាយការណ៍សមិទ្ធផលដែលសម្រេចបានជូនលោកប្រធានហូជីមិញ។

leftcenterrightdel
ពិធីកាត់ខ្សែបូសម្ពោធគម្រោងវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅបញ្ជាការដ្ឋានយោធភូមិភាគទី៧ 

តាមរយៈនោះ អប់រំប្រពៃណីស្នេហាជាតិ ឆ្ពោះទៅបក្ស និងលោកប្រធានហូជិមិញជាទីគោរពស្រឡាញ់ ជូនកម្មាភិបាល យុទ្ធជនទាំងអស់នៃយោធភូមិភាគ រួមចំណែកលើកកម្ពស់ការរៀនសូត្រ និងធ្វើតាមសតិអាមរម្មណ៍ សីលធម៌ និងរចនាបថរបស់លោកហូជីមិញ កសាងគណៈកម្មាធិការបក្សស្អាតស្អំ និងរឹងមាំ កសាងកងកម្លាំងប្រដាប់អាវុធភូមិភាគទី៧ រឹងមាំ និងជាគំរូល្អ។

leftcenterrightdel
យោធភូមិភាគទី៧ សម្ពោធវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ

leftcenterrightdel
ប្រតិភូអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ 

លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានអះអាងថា៖ “កម្មាភិបាល និងយុទ្ធជនយោធភូមិភាគទី៧ ប្តេជ្ញាចងចាំនូវពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ ខិតខំសិក្សាយ៉ាងសកម្ម និងអនុវត្តតាមសតិអារម្មណ៍ ក្រមសីលធម៌ និងរចនាបថរបស់លោកហូជីមិញ និងបន្តរក្សា លើកតម្កើងគុណសម្បត្តិដ៏ថ្លៃថ្នូ” កងទ័ពលោកអំហូ” និងប្រពៃណី ៧៩ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការរីកលូតលាស់នៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៧ “ស្មោះត្រង់ជាដាច់ខាត - ច្នៃប្រឌិតយ៉ាងសកម្ម - ពឹងផ្អែកលើខ្លួនឯង - សាមគ្គីភាព ប្តេជ្ញាចិត្តយកឈ្នះ” ខិតខំព្យាយាមឥតឈប់ឈរដើម្បីសម្រេចបាននូវជ័យជំនះ និងសមិទ្ធិផលកាន់តែច្រើន សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន”។

នេះក៏ជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាប្រជាជនការពារជាតិ និងខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់យោធភូមិភាគទី ៧៕

បកប្រែដោយ Duy Hoan