អនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្តីពីការតែងតាំងមុខតំណែងកម្មាភិបាល និងអនុវត្តការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្នុងសន្និសីទលោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម (អតីតលេខាគណៈកម្មាធិការបក្ស និងជាអតីតប្រធាននយោបាយនៃវិទ្យាស្ថាន) បានប្រគល់មុខតំណែងជាលេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយនៃវិទ្យាស្ថាននយោបាយជូនលោកឧត្តមសេនីយ៍ត្រី Nguyen Ba Hung។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ធ្វើជាអធិបតីសន្និសីទប្រគល់មុខតំណែងលេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយនៃវិទ្យាស្ថាននយោបាយ

មានអនុសាសន៍ក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ទោ Truong Thien To ដែលត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជាអនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម។ នេះជាការទទួលស្គាល់ និងកោតសរសើររបស់បក្ស រដ្ឋ និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស ចំពោះលោកក្នុងការពេលបំពេញការងារ។

ចំពោះលោកឧត្តមសេនីយ៍ត្រី Nguyen Ba Hung លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានជូនពរឱ្យ បន្តខិតខំលត់ដំ រក្សាគុណធម៌បដិវត្តន៍ ក្រមសីលធម៌ និងលើកកំពស់សមត្ថភាពការងារ រួមជាមួយនឹងគណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំវិទ្យាស្ថានអនុវត្តប្រកបដោយជោគជ័យ ភារកិច្ចនៃការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងភារកិច្ចដែលបានកំណត់។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet មានអនុសាសន៍ទៀតថា វិទ្យាស្ថាននយោបាយ គប្បីតែបន្តធ្វើការងារឱ្យបានល្អនូវការអប់រំនយោបាយ សតិអារម្មណ៍ដោយផ្តោតលើការកសាងគណៈកម្មាធិការបក្សនៃវិទ្យាស្ថានស្អាតស្អំ រឹងមាំ រក្សាគោលការណ៍ កសាងឯកភាព។ កម្មាភិបាល និងសមាជិកបក្សនីមួយៗ ជាពិសេសថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវតែ "មើលកញ្ចក់កែខ្លួនឯង" ជានិច្ច ដើម្បីទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គុណសម្បត្តិរបស់កងទ័ពអ៊ំហូនៅតែត្រូវបានរក្សា  និងលើកតម្កើង៕

បកប្រេដោយ Minh Trung