ក្នុងនោះ ក្រសួង និងស្ថាប័ន និងមូលដ្ឋានទាំងឡាយត្រៀមជាស្រេចជួយសង្គ្រោះ; ក្ដាប់ជាប់ស្ថានភាព និងទិសបកបោកនៃព្យុះលេខ ៣ ពិនិត្យនិងបញ្ជូនកងកម្លាំងទៅដោះស្រាយ និងជួយសង្គ្រោះដោយទាន់ពេលវេលា និងមានប្រសិទ្ធភាព ធានាសុវត្ថិភាពនៃអង្គភាព និងកងកម្លាំងដែលកំពុងបំពេញភារកិច្ច។ កងទ័ពការពារព្រំដែនខេត្ត-ក្រុង ចាប់ពីខេត្ត Quang Ninh ដល់ Phu Yen បន្តសហការជាមួយមូលដ្ឋាន ក្រុមគ្រួសារ និងម្ចាស់នាវាជូនដំណឹងអំពីការវិវត្ត និងទិសដៅនៃព្យុះលេខ ៣ ព្រមទាំងណែនាំនាវា ទូក និងប្រជានេសាទចេញពីតំបន់គ្រោះថ្នាក់។ អង្គភាពកងទ័ពនានាត្រៀមចូលរួមសកម្មភាពជួយសង្គ្រោះដោយមានចំនួនកងទ័ពឲ្យបានច្រើនបំផុត។

leftcenterrightdel
លោកវរសេនីយ៍ឯក Phan Dai Nghia មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Nghe An ចុះពិនិត្យស្ថានភាពបច្ចេកទេសទូកនៅបញ្ជាការដ្ឋានយោធាស្រុក Quy Chau

* បញ្ជាការដ្ឋានយោធភូមិភាគទី៣ បានបញ្ជាឲ្យអង្គភាពនានា បង្កើនវិធានការទប់ទល់នឹងព្យុះលេខ ៣ ដូចជា៖ តាមដានយ៉ាងសកម្ម និងក្តាប់ជាប់នូវការវិវឌ្ឍនៃព្យុះ; ត្រួតពិនិត្យបន្ទាយ ផ្ទះ ឃ្លាំង និងតំបន់ដែលអាចមានហានិភ័យនៃការបាក់ដី ទឹកជំនន់ និងការដួលរលំ ដើម្បីចាត់វិធានការផ្លាស់ប្តូរទីលំនៅសម្រាប់ប្រជាជន និងទ្រព្យសម្បត្តិទៅកាន់កន្លែងមានសុវត្ថិភាព។ ត្រៀមរៀបចំកម្លាំង មធ្យោបាយ និងឧបករណ៍សម្រាប់ការពារ និងគ្រប់គ្រងទឹកជំនន់ និងព្យុះ។ ត្រួតពិនិត្យផែនការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការជួយសង្គ្រោះនៅពេលមានស្ថានភាពកើតឡើង។ បញ្ជាការដ្ឋានយោធានៃខេត្ត-ក្រុងជាប់មាត់សមុទ្រ សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីជូនដំណឹងដល់នាវា ទូក និងអ្នកនេសាទ ដែលធ្វើប្រតិបត្តិការក្នុងសមុទ្រ ឲ្យដឹងពីទិសបកបោកនៃខ្យល់ព្យុះ ហើយចាកចេញពីតំបន់គ្រោះថ្នាក់ ជម្លៀសប្រជាជននៅពេលចាំបាច់។ល៕

បកប្រែដោយ Thuy Anh