leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនបញ្ជូនអង្ករទៅកន្លែងប្រមូលផ្តុំ

វាលស្រែរបស់ប្រជាជនភូមិ A Tin ឃុំ Lam Dot ស្រុក A Luoi ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុអាក្រក់ ពេលថ្ងៃក្តៅខ្លាំង និងតែងតែមានខ្យល់កន្ត្រាក់នៅពេលយប់ ហើយគ្មានគ្រឿងយន្តកសិកម្ម ដូច្នេះការប្រមូលផលស្រូវរបស់ប្រជាជនជួបការលំបាកជាច្រើន។ តាំងពីព្រឹកព្រលឹម កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍កងទ័ពការពារព្រំដែនច្រកទ្វារ A Dot ចំនួន ១៥ នាក់ បានចុះដល់វាលស្រែភូមិ A Tin ឃុំ Lam Dot ដើម្បីជួយប្រជាជនច្រូតស្រូវ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនជួយប្រជាជនច្រូតស្រូវ

លោកវរសេនីយ៍ត្រី Vo Xuan Minh អនុប្រធាននយោបាយនៃប៉ុស្តិ៍កងទ័ពការពារព្រំដែនច្រកទ្វារ A Dot បានឲ្យដឹងថា កម្មវិធី “ទិវាទៅភូមិ” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងដែលរៀបចំដោយយុវជនរបស់អង្គភាពនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ដោយមានសកម្មភាពដូចជា៖ សម្អាតភូមិ ប្រមូលផលដំណាំ សហការជាមួយអង្គការមហាជនក្នុងការសាងសង់ និងជួសជុលសំណង់ស៊ីវិល...៕

បកប្រែដោយ Thanh Cong