leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែង​ក្នុង​មហាសន្និបាត

តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននៃកងទ័ព​ប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលក្នុងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការសម្របសម្រួលរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ​មូលដ្ឋាន ការជួយគាំទ្ររបស់ស្ថាប័ននិងអង្គភាពក្នុងតំបន់ និងសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ប្រជាជនសម្រាប់មូលដ្ឋាន និងបានបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ និយាយដោយឡែក និងកងទ័ពប្រជាជនវៀតណាមនិយាយរួមសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel

ទិដ្ឋភាពនៃមហាសន្និបាត

ម្បីបន្តបង្កើនប្រសិទ្ធភាពការងារប្រឡងប្រណាំង-សរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យអង្គភាពកំណត់ខ្លឹមសារ គោលដៅប្រឡងប្រណាំង និងរៀបចំចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះត្រូវផ្សាភ្ជាប់នឹងភារកិច្ចនយោបាយរបស់អង្គភាព។

លោកប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានស្នើថា បន្ទាប់ពីមហាសន្និបាត គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី ២ និងស្ថាប័ន អង្គភាពនីមួយៗត្រូវរៀបចំផែនការ និងសកម្មភាពនានា ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវទិសដៅ និងភារកិច្ចនៃការងារប្រឡងប្រណាំង-សរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ជាបឋម ត្រូវរៀបចំឱ្យបានល្អនូវកម្មវិធីប្រឡងប្រណាំងក្រោមប្រធានបទ៖ "មោទនភាពនៃប្រពៃណី - បន្តយកជ័យជំនះ - សក្តិសមជាកងទ័ពលោកអ៊ំហូ" និងសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ត្រៀមនិងរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងគណៈកម្មាធិការបក្សយោធភូមិភាគ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១២ និងសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម៕

បកប្រែដោយ Duy Hoan