អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថលនៃក្រសួងការពារប្រទេស បានចុះត្រួតពិនិត្យការធ្វើបរិវត្តកម្មឌីជីថល និងបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មាន នៅវិទ្យាស្ថានទ័ពការពារដែនអាកាស - ទ័ពជើងអាកាស។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យវិទ្យាស្ថានទ័ពការពារដែនអាកាស - ទ័ពជើងអាកាស ត្រូវចាត់ទុកការធ្វើបរិវត្តកម្មឌីជីថលនិងការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន ជាកិច្ចការនយោបាយដ៏សំខាន់មួយ ដើម្បីកសាងសាលាដ៏រឹងមាំ និងទូលំទូលាយ ឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនាយទាហានវ័យក្មេងដែលមានសមត្ថភាពស្រូបយក និងអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ម្ចាស់ការសព្វាវុធ និងឧបករណ៍បច្ចេកទេស បំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។

ក្នុងរយៈពេលកន្លងមក វិទ្យាស្ថានបានអនុវត្តយ៉ាងម៉ឹងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ដោយភ្ជាប់ជាមួយការធានាសុវត្ថិភាពព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត។

លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឱ្យវិទ្យាស្ថានបន្តពិនិត្យ និងអនុវត្តការធ្វើបរិវត្តកម្មឌីជីថលឱ្យបានពេញលេញ និងទាន់ពេលវេលា; លើកកម្ពស់ការប្រើប្រាស់ហត្ថលេខាឌីជីថល; បន្តដាក់ពង្រាយដំណោះស្រាយដើម្បីធានាសុវត្ថិភាពព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត; លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន  និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការបណ្តុះបណ្តាល និងការធ្វើតេស្ត; លើកកំពស់សមត្ថភាព ដើម្បីបង្កើនគុណវុឌ្ឍិរបស់គ្រូបង្រៀន។ល៕

បកប្រែដោយ Huyen Trang