ការទូត "ឬស្សីវៀតណាម" ត្រូវបានលើកឡើងជាលើកដំបូងដោយលោក Nguyen Phu Trong អគ្គលេខាបក្ស ក្នុងសន្និសីទការទូតលើកទី២៩ ឆ្នាំ២០១៦។ តថភាពបានបង្ហាញឱ្យឃើញថា គោលមាគ៌ាការបរទេស និងការទូតពោរពេញទៅដោយអត្តសញ្ញាណ "ឬស្សីវៀតណាម" សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ជួយត្រួសត្រាយផ្លូវ បំបែកបណ្តើរៗនូវការហ៊ុមព័ទ្ធ ការដាក់ទណ្ឌកម្ម និងបើកទំនាក់ទំនង បង្កើតនូវស្ថានភាពអំណោយផលថ្មីមួយ សម្រាប់បុព្វហេតុការពារ និងអភិវឌ្ឍប្រទេស លើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាម។

ពីប្រទេសមួយដែលស្ថិតនៅក្រោមការហ៊ុមព័ទ្ធ និងការដាក់ទណ្ឌកម្ម វៀតណាមឥឡូវនេះបានមានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៩០ រួមទាំងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ក្នុងក្របខណ្ឌនៃទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើនត្រូវបានដម្លើងដល់កម្រិតកម្ពស់ថ្មីមួយ ទំនុកចិត្តនយោបាយជាមួយប្រទេសជាច្រើនត្រូវបានពង្រឹងយ៉ាងរឹងមាំ កិច្ចសហប្រតិបត្តិការត្រូវបានពង្រីកកាន់តែខ្លាំង ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ ឋានៈ និងកិត្យានុភាពរបស់វៀតណាមត្រូវបានបញ្ជាក់នៅក្នុងវេទិកា និងយន្តការពហុភាគីសំខាន់ៗជាច្រើនដូចជា អាស៊ាន អង្គការសហប្រជាជាតិ មហាអនុតំបន់ទន្លេមេគង្គ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) មហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។ល។ ប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញក្នុងស្ថានភាពអន្តរជាតិ វៀតណាមបានដោះស្រាយទំនាក់ទំនងយ៉ាងត្រឹមត្រូវជាមួយដៃគូដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវគោលការណ៍ យុទ្ធវិធី និងអាកប្បកិរិយាដែលអាចបត់បែនបាន; អាស្រ័យហេតុនេះ វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍផង ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីផង។ ទន្ទឹមនឹងទទួលបានការជឿទុកចិត្តពីមិត្តអន្តរជាតិ និងបោះឆ្នោតជ្រើសរើសវៀតណាមឱ្យកាន់តំណែងជាច្រើនដើម្បីទទួលរ៉ាប់រងភារកិច្ចអន្តរជាតិសំខាន់ៗ វៀតណាមបានលើកឡើងគំនិតផ្តួចផ្តើម និងដំណោះស្រាយជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហារួមរបស់ពិភពលោក។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិក្នុងសន្និសីទការទូតលើកទី៣២

អាចបញ្ជាក់បានថា ក្នុងបរិបទដែលពិភពលោកកំពុងបន្តឆ្លងកាត់ការផ្លាស់ប្ដូរធំៗ ប្រឈមមុខនឹងការផ្លាស់ប្តូរកាន់តែលឿនទៅកាន់ស្ថានភាពថ្មី ពហុប៉ូល ពហុកណ្តាល ពហុកម្រិត “ឬស្សីវៀតណាម” នៅតែរក្សាបានស្ថិរភាព និងឆ្ពោះទៅមុខ។ អត្តសញ្ញាណការទូត “ឬស្សីវៀតណាម” ត្រូវបានលើកតម្កើង និងបង្ហាញយ៉ាងច្បាស់នៅក្នុងសកម្មភាពការបរទេសនីមួយៗ។

ដោយហេតុនោះ វៀតណាមបានអះអាងនូវភាពក្លាហាន ភាពស្មោះស្ម័គ្រ ភាពស្មោះត្រង់ ការជឿទុកចិត្ត និងការទទួលខុសត្រូវរបស់ខ្លួន ហើយទន្ទឹមនឹងនោះ រក្សាបាននូវស្ថានភាពគោលនយោបាយការបរទេសអំណោយផលជារួមសម្រាប់ការអភិវឌ្ឍប្រទេស និងការពារមាតុភូមិស្របពេលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើន។ មិនដែលធ្លាប់មានឋានៈ កិត្យានុភាព និងរូបភាពរបស់វៀតណាម ឯករាជ្យ ម្ចាស់ការ អភិវឌ្ឍន៍យ៉ាងស្វាហាប់ មិត្តភាព ស្រឡាញ់សន្តិភាព មនុស្សធម៌ និងជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរំលេចលើឆាកអន្តរជាតិដូចពេលបច្ចុប្បន្ន។

ក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងមកនេះ គោលនយោបាយការបរទេស និងការទូត "ឬស្សីវៀតណាម" បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្ររបស់ប្រទេស ដោយហេតុនោះ វៀតណាមមិនដែលធ្លាប់មានបុព្វហេតុសក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។ ប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើននៃសម័យកាល លើកកំពស់ឋានៈ និងកម្លាំងរបស់ប្រទេស អនុវត្តតាមគោលនយោបាយការបរទេសរបស់បក្ស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ថ្នាក់ដឹកនាំបក្ស និងរដ្ឋ កិច្ចការបរទេស និងការទូតវៀតណាមពិតជានឹងបង្ហាញកាន់តែច្បាស់អំពីអត្តសញ្ញាណ “ឬស្សីវៀតណាម”៖ “ចាក់ឫសរឹងមាំ ដើមឬស្សីរឹងមាំ មែកទន់ភ្លន់និងអាចបត់បែនបាន” ដូចដែលការជឿទុកចិត្តរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដើម្បីការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម ការពារ និងលើកតម្កើងផលប្រយោជន៍ជាតិយ៉ាងខ្លាំងក្លា ដើម្បីប្រទេសវៀតណាមសង្គមនិយមដ៏ខ្លាំងមាំមួន ដើម្បីឱ្យសិរីរុងរឿងអស់កល្បជារបស់ប្រជាជាតិវៀតណាមពោរពេញទៅដោយប្រពៃណីវប្បធម៌ និងវីរភាព៕

បកប្រែដោយ Huyen Trang