ក្នុងឱកាសនេះ លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានដើម្បីបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ។
- អ្នកយកព័ណ៌តមាន៖ សូមលោកចែករំលែកពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋរបស់លោក To Lam ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២០ ខែសីហា?
- លោក Le Hoai Trung៖ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam ក្នុងនាមអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។
តាមរយៈដំណើរទស្សនកិច្ចនេះ យើងបានបញ្ជាក់ពីសារៈសំខាន់ និងការផ្តល់អាទិភាពកំពូលនៃទំនាក់ទំនងវៀតណាម-ចិន ក្នុងគោលនយោបាយការបរទេស។ តាមរយៈនោះ បន្តការសន្ទនាយុទ្ធសាស្ត្រកម្រិតកំពូល ពង្រឹងទំនាក់ទំនងល្អរវាងសមមិត្តកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។
ជាមួយនឹងដំណើរទស្សនកិច្ចនេះ យើងសង្ឃឹមថានឹងរួមជាមួយប្រទេសចិនក្នុងការជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ និងដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ទៅកាន់ប្រទេសវៀតណាមឆ្នាំ ២០២៣ ក្នុងស្មារតីពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍រួម ចែករំលែកអនាគតរវាងវៀតណាម និងចិន មានអត្ថន័យជាយុទ្ធសាស្ត្រ។ សេចក្តីថ្លែងការណ៍រួមនៃដំណើរទស្សនកិច្ចបានកំណត់ទិសដៅ "៦ ជាង" រួមមាន ការជឿទុកចិត្តខាងនយោបាយខ្ពស់ជាង; កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែជាក់ស្តែងជាង; សហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាង; មូលដ្ឋានសង្គមរឹងមាំជាង; ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធជាង; ការមិនចុះសម្រុងគ្នាត្រូវបានគ្រប់គ្រង និងដោះស្រាយបានល្អប្រសើរជាង។
ក្នុងដំណើរទស្សនកិច្ចនេះ យើងនឹងពិភាក្សាអំពីបញ្ហាយកចិត្តទុកដាក់របស់វៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលជាប្រទេសជិតខាងផង ជាប្រទេសសង្គមនិយម និងក៏ជាប្រទេសធំផងដែរ។ អាស្រ័យហេតុនេះ ពង្រឹងបរិយាកាសបរទេស និងជំហរបរទេសអំណោយផល ទាញយកផលប្រយោជន៍ពីធនធានខាងក្រៅសម្រាប់ការអនុវត្តជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការអនុវត្តកិច្ចការបរទេស និងការងារសមាហរណកម្មស្តង់ដារអន្តរជាតិ ដែលកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។
|
|
លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន (រូបថត៖ vnanet.vn) |
- អ្នកយកព័ត៌មាន៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ តើថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរផ្តោតសំខាន់លើខ្លឹមសារអ្វីខ្លះ?
- លោក Le Hoai Trung៖ មានការរំពឹងទុកថា លោក To Lam និងលោក Xi Jinping នឹងមានការផ្លាស់ប្តូរក្នុងកម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃបក្សទាំងពីរ ប្រទេសទាំងពីរ ជាពិសេសលទ្ធផលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងនោះរួមមានកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong ទៅកាន់ចិនឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់វៀតណាម ក្នុងឆ្នាំ២០២៣។
ចូលរួមជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងមូលដ្ឋាននឹងពិភាក្សាអំពីខ្លឹមសារ និងយន្តការសហប្រតិបត្តិការថ្មីៗនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ក៏មានការពិភាក្សាលើរាល់វិធានការ និងខ្លឹមសារអនុវត្តសេចក្តីប្រកាសរួមឆ្នាំ២០២៣ ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការ “៦ ជាង” លើវិស័យចំនួន៦។ ប្រការសំខាន់ណាស់គឺ ភាគីទាំងពីរនឹងវាយតម្លៃ និងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់; ពិភាក្សាជាមួយគ្នាអំពីទិសដៅដែលបានដាក់ចេញ; បន្ថែមខ្លឹមសារ និងវិធានការនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ទូលំទូលាយ និងជាក់ស្តែង។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន នឹងមានសកម្មភាពសំខាន់ៗជាច្រើនសម្រាប់ប្រជាជន និងតំណាងប្រជាជនចិន។
- អ្នកយកព័ត៌មាន៖ តើអ្នកអាចចែករំលែកពីការរំពឹងទុក នឹងសម្រេចបានបន្ទាប់ពីដំណើរទស្សនកិច្ចនេះទេ?
- លោក Le Hoai Trung៖ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានអះអាងនូវការឱ្យតំលៃ និងសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងនូវទិសដៅ ដែលបានដាក់ចេញ និងសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្រិតខ្ពស់; ជាពិសេស បង្កើតលក្ខខណ្ឌ យន្តការ និងការឯកភាពលើវិធានការអនុវត្តឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទូទៅដែលសម្រេចបាន។
តាមរយៈដំណើរទស្សនកិច្ចដ៏សំខាន់នេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារួម។ វាយតម្លៃឡើងវិញនូវលទ្ធផលដែលសម្រេចបាន ដាក់ចេញនូវវិធានការនានាដើម្បីអនុវត្តទិសដៅ និងកិច្ចព្រមព្រៀង ហើយអាចដាក់ចេញទិសដៅថ្មី និងយន្តការថ្មី។
អាស្រ័យហេតុនេះ យើងបានកសាងទំនាក់ទំនងយ៉ាងពិតប្រាកដដូចដែលភាគីទាំងពីរចង់បាន ស្របតាមបាវចនាដែលបានកំណត់ក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ យើងមានលក្ខខណ្ឌបន្ថែមទៀតដើម្បីបង្រួបបង្រួមបរិយាកាសអន្តរជាតិ និងកិត្យានុភាពអន្តរជាតិអំណោយផល ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្តែង និងការអនុវត្តគោលនយោបាយការបរទេស ព្រមទាំងគោលដៅអភិវឌ្ឍនៃមហាសន្និបាតបក្សលើកទី១៣។
- អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Minh Trung