ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ១៥ សីហា បានចេញសេចក្តីប្រកាសព័ត៌មានដោយនិយាយថា៖ ទទួលការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង និងលោកជំទាវនោះ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤៕
តាម vovworld.vn
Type the code from the image