ជំរុញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងបណ្តាមូលដ្ឋានរបស់អាហ្សង់ទីន
កប.អនឡាញ - ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Ngoc Tuan ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាហ្សង់ទីន។
នៅក្នុងកិច្ចពិភាក្សាការងារជាមួយក្រុមប្រឹក្សា និងអាជ្ញាធររដ្ឋធានី Buenos Aires នាថ្ងៃទី១២ សីហា ភាគីទាំងពីរបានឯកភាពបង្កើនការចែករំលែកបទពិសោធន៍លើការលើកកំពស់សមត្ថភាព ប្រសិទ្ធភាពនៃប្រតិបត្តិការ និងតួនាទីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន ការរៀបចំក្បាលម៉ាស៊ីនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជំរុញការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងទីក្រុង គមនាគមន៍ ការការពារបរិស្ថាន ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ និងកីឡា ជាពិសេសកីឡាបាល់ទាត់។
|
|
លោក Nguyen Ngoc Tuan ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយជួបធ្វើការជាមួយតំណាងក្រុមប្រឹក្សា និងអាជ្ញាធររដ្ឋធានី Buenos Aires (រូបថត៖ vnanet.vn) |
លោកស្រី Ana Ciuti អនុប្រធានមន្ទីកិច្ចការបរទេសនៃទីក្រុង Buenos Aires បានអះអាងថា បច្ចុប្បន្នវៀតណាមជាមជ្ឈមណ្ឌលសំខាន់មួយនៃនវានុវត្តន៍នៅអាស៊ីអាគ្នេយ៍។ លោកស្រី Ana Ciuti បានអះអាងថា ទីក្រុង Buenos Aires មានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហាណូយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងហាណូយ “សន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ហាណូយ-អាហ្សង់ទីនឆ្នាំ ២០២៤” បានប្រព្រឹត្តទៅនាថ្ងៃទី ១៣ សីហា ដោយមានការចូលរួមរបស់សហគ្រាសវៀតណាម និងអាហ្សង់ទីនជិត ៧០។ នៅចុងបញ្ចប់នៃសន្និសីទ តំណាងធុរកិច្ចនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន៕
បកប្រែដោយ Huyen Trang