អភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងថៃ
កប.អនឡាញ - នាថ្ងៃទី ១៣ ខែសីហា នៅវិមានប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាមបានទទួលជួបម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn ក្នុងឱកាសដែលម្ចាស់ក្សត្រីមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសម្តែងនូវការគោរពចំពោះមនោសញ្ចេតនាដែល ម្ចាស់ក្សត្រី Maha Chakri Sirindhorn ជូនចំពោះប្រទេស និងប្រជាជនវៀតណាម។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគម្រោង “លើកកំពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងយុវជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ឧបត្ថម្ភដោយម្ចាស់ក្សត្រី Maha Chakri Sirindhorn នៅសាលាមួយចំនួនក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០០៦ ដោយហេតុនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពដ៏ទូលំទូលាយរបស់សិស្សានុសិស្សនៅតំបន់ជួបការលំបាកក្នុងប្រទេសវៀតណាម។
|
|
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងម្ចាស់ក្សត្រី Maha Chakri Sirindhorn |
ម្ចាស់ក្សត្រី Maha Chakri Sirindhorn បានចែករំលែកថា ម្ចាស់ក្សត្រីតែងតែមានមនោសញ្ចេតនាពិសេសចំពោះប្រទេសវៀតណាម ព្រមទាំងឲ្យដឹងថា រាជវង្សថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តគម្រោងជួយឧបត្ថម្ភសហគមន៍នៅវៀតណាម។ ម្ចាស់ក្សត្រី Maha Chakri Sirindhorn បានអះអាងថានឹងបន្តយកចិត្តទុកដាក់ អភិវឌ្ឍ និងពង្រីកគម្រោង “លើកកំពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងយុវជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” នៅវៀតណាម រួមចំណែកអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដោយសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ថៃ ក្នុងរយៈពេលកន្លងមក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងម្ចាស់ក្សត្រី Maha Chakri Sirindhorn បានឯកភាពបន្តយកចិត្តទុកដាក់ និងគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកំពស់តួនាទីរបស់សហគមន៍អាណិកជនវៀតណាមនៅថៃ និងគាំទ្រការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌វៀតណាមនៅថៃ ឆ្ពោះទៅរកការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិងកំពស់ថ្មីមួយ៕
បកប្រែដោយ Huyen Trang