កំណើតរបស់អាស៊ាន រួមជាមួយការវិវឌ្ឍជាប្រវត្តិសាស្ត្រ ក្នុងតំបន់បានជួយអាស៊ីអាគ្នេយ៍ឱ្យយកឈ្នះលើការបែកបាក់គ្នាកាលពីអតីតកាលដើម្បីក្លាយជាចំណុចភ្លឺនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយនឹងស្ថានភាពនយោបាយ និងសេដ្ឋកិច្ច។ បេសកកម្មរួមនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បានធ្វើឱ្យប្រទេសសមាជិកអាស៊ានរួបរួមគ្នា មានភាពស្អិតរមួត និងរឹងមាំ តែងតែខិតខំបំពេញបេសកកម្មនោះនៅកម្រិតខ្ពស់ថ្មី។

រួបរួមក្នុងបេសកកម្ម និងចក្ខុវិស័យរួម

ការកសាងសហគមន៍អាស៊ានគឺជាដំណើរការបន្តដែលត្រូវបានពូនជ្រំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សហគមន៍ដែលមានភាពស្អិតរមួតផ្នែកនយោបាយ ទំនាក់ទំនងសេដ្ឋកិច្ច និងសហគមន៍ដែលមានទំនួលខុសត្រូវក្នុងសង្គម គឺជាគោលដៅរួមដែលត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអាស៊ាន។ គោលដៅនេះគឺមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែនៅពេលផ្សេងគ្នាដោយមានការផ្តល់អាទិភាពផ្សេងៗគ្នា អាស៊ាននឹងបង្កើតវាឱ្យទៅជាទិសដៅសមស្របទៅតាមនិន្នាការ និងចលនារបស់ដំណាក់កាលនីមួយៗ។

ក្នុងឆ្នាំ ២០១៥ ក៏ជាពេលដែលសហគមន៍អាស៊ានកើតឡើង ប្រទេសសមាជិកទាំងអស់បានអនុម័តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដោយប្រធានបទ "អាស៊ាន៖ ឆ្ពោះទៅមុខជាមួយគ្នាយ៉ាងរឹងមាំ" ដោយផ្តោតលើការពង្រឹងទំនាក់ទំនងនៅកម្រិតផ្សេងៗគ្នា។

មិនដល់មួយទស្សវត្សរ៍ក្រោយមក ក្នុងបរិបទនៃស្ថានការណ៍កាន់តែមិនអាចទាយទុកជាមុនបាន កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ បានសម្រេចចិត្តកសាងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងជាងសម្រាប់អាស៊ាន។ តាមនោះ ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ បានកំណត់ទិសដៅសម្រាប់អាស៊ានគឺ "ការពឹងផ្អែកលើខ្លួនឯង រស់រវើក មានភាពច្នៃប្រឌិត និងផ្តោតលើប្រជាជន"។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ការពឹងផ្អែកលើខ្លួនឯងនៅក្នុងពិភពផ្លាស់ប្តូរ

ការរីកលូតលាស់ និងការរីកចម្រើនតាមរយៈការឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម អាស៊ានគឺជានិមិត្តរូបនៃកម្លាំងសាមគ្គីភាព ការខិតខំប្រឹងប្រែងតស៊ូ និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯង។ ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័សជាមួយនឹងនិន្នាការថ្មីជាច្រើន។ ក្នុងបរិបទនោះ ទាមទារឱ្យអាស៊ានខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សា និងលើកកម្ពស់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជិត ៦០ ឆ្នាំកន្លងមក។

ទាក់ទងនឹងស្ថិរភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច៖ នៅក្នុងរូបភាពសេដ្ឋកិច្ចពិភពលោកដែលនៅតែមានស្រមោលពណ៌ប្រផេះច្រើន អាស៊ាននៅតែបន្តជាចំណុចភ្លឺនៃកំណើន។ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៣,៨០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ អាស៊ានគឺជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទី ៤ នៅឆ្នាំ ២០៣០ ជាមួយនឹងសន្ទុះកំណើននាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន អាស៊ានគឺជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ដោយ FDI សរុបឈានដល់ ២២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ លើសរាល់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍផ្សេងទៀតទាំង។

ប្រឈមមុខនឹងនិន្នាការអភិវឌ្ឍថ្មី អាស៊ានបានចំណាយកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាច្រើនដើម្បីបន្តការផ្តួចផ្តើមគំនិតថ្មីៗ។ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន កិច្ចព្រមព្រៀងសកលលោកដំបូងគេនឹងផ្តល់ឱ្យអាស៊ាននូវសន្ទុះកំណើនថ្មី និងអត្ថប្រយោជន៍ប្រកួតប្រជែងកាន់តែច្រើន។ អាស៊ានក៏បានលេចចេញជាចំណុចស្នូលនៅក្នុងនិន្នាការនៃការផ្លាស់ប្តូរ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដោយលំហូរនៃការវិនិយោគកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដូចជាការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល យានជំនិះអគ្គិសនី និងថាមពលកកើតឡើងវិញ បណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព...

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងសេចក្តីថ្លែងការណ៍រួមមុនៗជាច្រើនដូចជាសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការរក្សា និងលើកកម្ពស់ស្ថិរភាពលំហដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ បញ្ជាក់ពីសាមគ្គីភាព ជំហរជាគោលការណ៍របស់អាស៊ាន និងសំឡេងរួមលើបញ្ហាអន្តរជាតិ និងតំបន់។ លើកកំពស់ការគោរពច្បាប់ជាចម្បង និងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២…។

ទោះបីជានៅមានការងារជាច្រើនដែលត្រូវធ្វើក៏ដោយ ប៉ុន្តែសមិទ្ធិផលនាពេលបច្ចុប្បន្ននេះប្រាកដជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីប្រជាជនអាចទទួលស្គាល់ថាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់អាស៊ាននៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការ និងផ្តល់បន្ថែមនូវសេចក្តីស្រឡាញ់ និងការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនឡើង។ ទាំងនោះក៏ជាតម្លៃមូលដ្ឋានដែលកសាងអត្តសញ្ញាណនៃសហគមន៍អាស៊ាន។

វៀតណាមក្នុងអាស៊ាន៖ ការជឿទុកចិត្តពេញលេញ ការតភ្ជាប់មនោសញ្ចេតនាយ៉ាងពេញលេញ

នៅឆ្នាំ ១៩៩៥ វៀតណាមបានចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មជាមួយអាស៊ានជាផ្លូវការ។ ចាប់ផ្តើមយឺត យើងត្រូវតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាល្បឿន និងចូលរួមយ៉ាងពេញលេញក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន ហើយសំខាន់ជាងនេះទៅទៀត គឺរួមចំណែកយ៉ាងសកម្ម និងម្ចាស់ការដល់ដំណើរការនោះ។

កិច្ចខិតខំប្រឹងប្រែងរយៈពេល ២៩ ឆ្នាំកន្លងមកបាននាំមកជូនយើងនូវសមិទ្ធផលប្រកបដោយមោទនភាព ចាប់ពីការបំពេញដោយជោគជ័យនូវទំនួលខុសត្រូវសមាជិកភាពរបស់យើងក្នុងដំណាក់កាលដំបូង រហូតដល់ការចូលរួមដោយមានភាពជឿជាក់លើខ្លួនឯង។ កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់វៀតណាមក្នុងអាស៊ាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន ធុរកិច្ច និងប្រជាជន។ ជោគជ័យនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះដោយប្រធានបទ "ការកសាងសហគមន៍អាស៊ាន មានការរីកលូតលាស់លឿន និរន្តរភាព និងផ្តោតលើប្រជាជន" គឺជាការបង្ហាញយ៉ាងមុតមាំនូវតួនាទី និងការរួមចំណែករបស់វៀតណាម ចំពោះការងាររួមនៃតំបន់ និងពិភពលោក។

នាដើមខែសីហា ក្នុងការចងចាំដល់លោក Nguyen Phu Trong អគ្គលេខាបក្ស ដែលជាអ្នកដឹកនាំបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃជាច្រើនសម្រាប់កិច្ចការបរទេសរបស់ប្រទេសនេះ ខ្ញុំសូមដកស្រង់សំដីរបស់លោកអំពីអាស៊ាន៖ “វៀតណាមតែងតែចាត់ទុកអាស៊ានជាផ្ទះរួម ផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសជាសមាជិក ដោយចុះសម្រុងគ្នាក្នុងការផ្សារភ្ជាប់ផលប្រយោជន៍ជាតិរបស់វៀតណាម ជាមួយផលប្រយោជន៍នៃតំបន់ទាំងមូល”។ មនោសញ្ចេតនានៃការភ្ជាប់ទំនាក់ទំនង និងមិត្តភាពនេះនឹងបន្តរួមដំណើរជាមួយវៀតណាម ក្នុងដំណើររបស់ខ្លួនដើម្បីចូលរួមអាស៊ានដោយក្តីជឿជាក់ និងការខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់អាស៊ានដែលមានភាពស្អិតរមួត និងរឹងមាំ៕

បកប្រែដោយ Minh Trung