ឯករាជ្យភាព និងសាមគ្គីភាព
កប.អនឡាញ - នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ពីទីលាន Ba Dinh ទីក្រុងហាណូយ លោកប្រធានហូជីមិញ តាងនាមរដ្ឋាភិបាលបណ្ដោះអាសន្ននៃវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម) “បានប្រកាសយ៉ាងឱឡារិកទៅកាន់ពិភពលោកថា៖ វៀតណាមមានសិទ្ធិទទួលបានសេរីភាព និងឯករាជ្យភាព ហើយតាមពិតបានក្លាយទៅជាប្រទេសសេរី និងឯករាជ្យ។ ប្រជាជនវៀតណាមទាំងមូលប្តេជ្ញាលះបង់កម្លាំងកាយ កម្លាំងចិត្ត ជីវិត និងទ្រព្យសម្បត្តិដើម្បីរក្សាឲ្យបាននូវសេរីភាព និងឯករាជ្យភាពនេះ”។
កាលពី ៧៩ ឆ្នាំមុន សេចក្តីថ្លែងការណ៍ដ៏អង់អាចនោះ ទទួលបានការយល់ស្រប និងការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនក្នុងប្រទេស ដល់មិត្តភ័ក្តិ និងកងកម្លាំងឈឿនលឿនជុំវិញពិភពលោក។ ក្នុងសម័យសង្គ្រាម នោះគឺជាប្រភពកម្លាំងដ៏ធំធេង ដែលនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់របស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីការពារឯករាជ្យភាព និងសេរីភាពរបស់ប្រទេស ឯកភាពប្រទេស និងការពារបូរណភាពទឹកដីនៃប្រទេសជាតិ។ ក្នុងសម័យសន្តិភាព នោះគឺជាគោលការណ៍ណែនាំក្នុងការតស៊ូប្រឆាំងរាល់ឧបាយកលបំផ្លិចបំផ្លាញ រក្សានូវសមិទ្ធិផលបដិវត្តន៍ នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍដោយឥតឈប់ឈរដែលមានឋានៈ និងកិត្យានុភាពអន្តរជាតិកាន់តែខ្លាំងឡើងៗ។
ក្នុងដំណើរការតស៊ូ និងរក្សាសេរីភាព និងឯករាជ្យភាព វៀតណាមតែងតែទទួលបានសាមគ្គីភាព និងការគាំទ្រដ៏មានតម្លៃបំផុតពីមិត្តភ័ក្តិអន្តរជាតិ។ សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកនោះ រួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យទាំងអស់របស់វៀតណាម។ ដូច្នេះ វៀតណាមតែងតែយល់អំពីមេរៀន៖ ឯករាជ្យ ប៉ុន្តែមិនឯកោ ហើយឯករាជ្យ ប៉ុន្តែត្រូវរក្សា និងពង្រីកទំនាក់ទំនងមិត្តភាព និងភាពជាដៃគូក្នុងសហគមន៍អន្តរជាតិ ដើម្បីរួបរួមគ្នា ប្តេជ្ញាកសាងពិភពលោកប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងអភិវឌ្ឍន៍។
ដូច្នេះ មកទល់បច្ចុប្បន្ននេះ វៀតណាមនៅតែប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តគោលនយោបាយការបរទេស “ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស” ជាមិត្ត និងដៃគូដែលអាចជឿទុកចិត្តបាន និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ”។
បច្ចុប្បន្ន បរិបទ និងស្ថានការណ៍អន្តរជាតិកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ ការគំរាមកំហែងដល់ឯករាជ្យភាព សេរីភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី មិនត្រឹមតែមាននៅក្នុងវិស័យផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងពង្រីកដល់វិស័យមិនមែនផ្សព្វផ្សាយជាច្រើនទៀតផង រួមទាំងបណ្តាញអ៊ីនធឺណែត បច្ចេកវិទ្យាផ្កាយរណប។ល។ ដូច្នេះហើយ ការអនុវត្តកិច្ចការយុទ្ធសាស្ត្រទាំងពីរគឺការកសាង និងការពារមាតុភូមិ ក្នុងស្ថានភាពថ្មីក៏កាន់តែលំបាកទៅៗ។ នៅដំណាក់កាលបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមបានកំណត់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការការពារបរិស្ថានជាស្នូល; ការកសាងបក្សគឺជាគន្លឹះ; ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋានគ្រឹះ; ការធានាការពារជាតិ និងសន្តិសុខ និងការលើកកម្ពស់កិច្ចការបរទេសមានសារៈសំខាន់ និងទៀងទាត់។ កិច្ចការទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រទេសរហូតដល់ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ដែលគណបក្សយើងបានលើកឡើងនៅក្នុងមហាសន្និបាទទូទាំងប្រទេសលើកទី១៣។ ដើម្បីអនុវត្តភារកិច្ច និងគោលដៅទាំងនោះប្រកបដោយជោគជ័យ បក្ស ប្រជាជន និងកងទ័ពទាំងមូលចាំបាច់ត្រូវបន្តលើកកម្ពស់ស្មារតី “គ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងសេរីភាព” “ទាំងអស់គ្នាដើម្បីសុភមង្គលរបស់ប្រជាជន”; លើកកម្ពស់បន្ថែមនូវស្មារតីនៃសាមគ្គីភាពក្នុងប្រទេស និងអន្តរជាតិ ជម្រុញយ៉ាងខ្លាំងក្លានូវធនធានទាំងអស់; បញ្ឆេះសេចក្តីប្រាថ្នាអភិវឌ្ឍវប្បធម៌ជាតិ សេចក្តីប្រាថ្នាអភិវឌ្ឍ សេចក្តីប្រាថ្នារួមចំណែក។ ទន្ទឹមនឹងនោះ យើងត្រូវជំរុញការអនុវត្ត និងការបញ្ចប់នូវរបកគំហើញយុទ្ធសាស្ត្រចំនួនបី៖ ការធ្វើសមកាលកម្មស្ថាប័នដ៏ល្អឥតខ្ចោះ; អភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។
ដោយឈរលើមូលដ្ឋាននៃគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ កងទ័ពទាំងមូលត្រូវខិតខំប្រឹងប្រែងសិក្សា លត់ដំ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ រួមចំណែកយ៉ាងសកម្មក្នុងការកសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប។ ជាពិសេស កងទ័ពត្រូវអនុវត្តគោលនយោបាយប្រកបដោយសុខដុមរមនា និងជិតស្និទ្ធនូវសេដ្ឋកិច្ចជាមួយការពារជាតិ និងរវាងការពារជាតិជាមួយសេដ្ឋកិច្ច ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រទាំងពីរ និងគោលដៅជាក់លាក់ដែលបក្សបានកំណត់៕
បកប្រែដោយ Huyen Trang